header ads

Sponsor

បន្ទាប់ពីលុបរូបភាពដ៏រីករាយនៅក្នុងការចេញទៅកម្សាន្តនៅប្រទេសថៃនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំពីបណ្តាញសង្គមរហូតមកដល់ពេលនេះតារាសម្តែង និងពិធីការិនី គង់ ចាន់ស្រីមុំ នៅរក្សាភាពស្ងប់ស្ងាត់នៅឡើយ ។ ខណៈអ្នកគាំទ្រមួយចំនួនបានបង្ហាញការរិះគន់ហើយអ្នកខ្លះថែមទាំងប្រកាសលែងគាំទ្រចំពោះតារាសម្តែង គង់ ចាន់ស្រីមុំ ថែមទៀត ។


បើទោះបីជាបានលុបរូបភាពក្នុងការទៅកម្សាន្តនៅក្នុងពិធីសង្រ្កាន្តនៅប្រទេសថៃក៏ពិតមែន តែអ្នកគាំទ្រជាច្រើននៅតែបន្តរិះគន់ដល់តារាសម្តែង គង់ ចាន់ស្រីមុំ ជាបន្តបន្ទាប់ ។ ថ្មីៗនេះទៀតសោតក៏មានផេកថៃមួយបានប្រមូលផ្តុំរូបភាពរបស់តារាសម្តែង គង់ ចាន់ស្រីមុំ ទៅលេងនៅប្រទេសថៃនាពេលកន្លងមកដោយភ្ជាប់ដោយសារខ្លីអរគុណដល់ គង់ ចាន់ស្រីមុំ និងស្វាមគន៍ចំពោះការមកលេងនៅប្រទេសថៃ ។ អ្វីដែលកត់សម្គាល់បើទោះទទួលរងការរិះគន់ពីសំ ណាក់អ្នកលេងបណ្តាញសង្គមដែលរួមមានទាំងអ្នកសិល្បៈក្តី តែ គង់ ចាន់ស្រីមុំ មិនបានចេញមុខប្រតិកម្មឬសុំទោសអ្វីឡើយពោលអ្នកនាងនៅរក្សាភាពស្ងប់ស្ងាត់និងមិនបានបង្ហោះរូបភាពអ្វីជាបន្តនៅក្នុងបណ្តាញសង្គមទៀតឡើយ ។

បើក្រឡេកមើលអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិរិះគន់ជាហូរហែរដោយអ្នកខ្លះថែមទាំងបាន Un Followផេករបស់នាងថែមទៀតហើយខ្លះបានលើកឡើងថា «ខ្មែរយើងល្មមធ្វើពលិការឈប់គាំទ្រតារាជជុះនេះហើយ គ្រប់វិស័យ» «យើងរួមគ្នាអោយកម្មវិធី3fun ដកវាចេញទៅខ្ពើមមុខ ណាស់កម្មវិធីណាហៅវាយើងកុំមើល» «វាលក់ផលិតផល​ ល្មមឈប់ទិញវា»

«ជាតារាលំដាប់ដែរ តែចរិកអត់កើត»​«អត់ចេះឈឺអ្នកមានលុយចង់ទៅណាក៏បានជាសិទ្ធអ្នកតែអ្នកគិតផងថារាល់ថ្ងៃអ្នករកលុយពីប្រជាជនខ្មែរទេហើយក៏ជាតារាស្រុកខ្មែរទៀត បើចង់ទៅតែថៃណាស់បាច់ផុសទេកុំអោយគេជេរ»។ ជាមួយគ្នានោះក៏មាន ហ្វេន ហ្វេន មួយចំនួនសុំឱ្យតារាសម្តែង គង់ ចាន់ស្រីមុំ​ ចេញមុខសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពរបស់ខ្លួននៅក្នុងប្រទេសថៃដើម្បីឱ្យអ្នកគាំទ្របានស្ងប់ចិត្តព្រោះអ្នកនាងជាមនុស្សរបស់មហាជន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post