header ads

Sponsor

មានការភ្ញាក់ផ្អើលនិងលាន់មាត់សរសើរគ្រប់គ្នាក្រោយបានឃើញនាដការីរបាំដ៏ស្រស់សោភា សុខគា គឹមលាង បានចែករំលែកវីដេអូខ្មែរ Makeup Trend នៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់នាងនៅមុននេះដែលឃើញថាមានការលាន់មាត់សរសើរដល់ស្រីស្អាតរូបនេះជាខ្លាំង ។ ព្រោះនេះជាការចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រទេសនានាលើពិភពលោក ។ 
 

ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកនិងតុកតុកពិតជាបានជ្រាបហើយថាមួយរយៈចុងក្រោយនេះមានការចែកចាយនូវវីដេអូផាត់មុខបែបនារីឥណ្ឌាអមដោយបទចម្រៀងរបស់ឥណ្ឌាទៀតផង ។ ក្នុងនោះគេសង្កេតឃើញថាការផាត់មុខនិងការបញ្ចេញកាយវិការទៅតាមចង្វាក់ភ្លេងនោះត្រូវបានអ្នកលេងបណ្តាញសង្គមជាបុគ្គលល្បីៗមួយចំនួននៅក្នុងប្រទេសបាននាំគ្នាធ្វើតាមជាបន្តបន្ទាប់ដែលបទចម្រៀងឥណ្ឌានេះមានចំណងជើងថា San Sanana ដែលបានចេញតាំងពីឆ្នាំ ២០០១មកម្លេះ។

ខណៈការ Make up មួយនេះកំពុងតែផ្ទុះនោះស្រីស្អាត សុខគា គឺមលាង ក៏បានបង្ហាញវីដេអូថ្មីមួយនៅមុននេះបន្តិចដែលបង្ហាញពីការ Make up Trend  បែបវប្បធម៌ខ្មែរដោយមានការតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតក្នុងឈុតអប្បរា និងយក្សស្រីទៀតផង ។ 
 

 

គ្រាន់តែប៉ុន្មាននាទីប៉ុណ្ណោះវីដេអូ Makeup Trend បង្ហាញពីវប្បធម៌ខ្មែររបស់ សុខគា គឹមលាង ដោយអមជាមួយនៅបទចម្រៀងរបស់តារាចម្រៀង ឡូរ៉ា ម៉ម ដែលមានចំណងជើងថា «បួសសួង» កំពុងទទួលបានការចាប់អារម្មណ៍និងស៊ែរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ គេរំពឹងថា Makeup Trend បង្ហាញវប្បធម៌ខ្មែរមួយនេះនឹងផ្ទុះខ្លាំងក្រោយមានការបង្ហាញជាលើកដំបូងរបស់ស្រីស្អាតជានាដការីរបាំដ៏ស្រស់ស្អាតរូបនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post