header ads

Sponsor

តារាចម្រៀងវ័យក្មេង ថៃ អតិតជាតិបុត្រ ដែលធ្លាប់ជាដៃគូស្និទ្ធស្នាលរបស់តារាសម្តែង ដួង ម៉ានិច បានបង្ហាញការសោកសៅដែលមុននេះបន្តិចលោកបានបង្ហោះសារនិយាយពីទំនាក់ទំនង​ដែលក្នុងនោះតារាចម្រៀងវ័យក្មេងរូបនេះក៏បានលើកឡើងថាជាមួយមនុស្សខ្លះ ទំនាក់ទំនងខ្លះ ទាក់ទងគ្នាច្រើនឆ្នាំ ចុងក្រោយបានត្រឹមតែជាអតីតកាល ...»។

រហូតមកដល់ពេលនេះតារាចម្រៀងប្រុស ថៃ អតិតជាតិបុត្រ មិនទាន់រកបានដៃគូថ្មីនៅឡើយទេក្រោយបញ្ចប់ទំនាក់ទំនងជាមួយតារាសម្តែង ដួង ម៉ានិច ។ កន្លងមកលោកធ្លាប់ចាប់ដៃគូជាមួយស្រីស្អាត ជីជី តែបានតែមួយរយៈខ្លីប៉ុណ្ណោះ ។ 

បើងាកមកការងារសិល្បៈវិញកំលោះសង្ហារូបនេះហាក់មិនទាន់មានសកម្មភាពលេចធ្លោដូចមួយរយៈមុននេះទេ តែយ៉ាងណាលោកនៅតែទទួលបានការស្រឡាញ់និងផ្តល់កម្លាំងចិត្តពីសំណាក់ហ្វេន ហ្វេន ជាច្រើន ។ អ្វីដែលកត់សម្គាល់សុខៗតារាចម្រៀងOriginal Song រូបនេះបានបង្ហោះសារ បង្ហាញពីភាពសោកសៅដោយនិយាយពីទំនាក់ទំនងនិងពេលវេលាជាមួយមនុស្សម្នាក់ ។

ថៃ អតិតជាតិបុត្រ បានរៀបរាប់ថា «ពេលវេលាដែលទាក់ទងគ្នាប៉ុន្មានឆ្នាំ វាមិនសំខាន់លើពេលវេលានោះទេ អ្វីដែលសំខាន់ គឺស្ថិតនៅលើមនុស្ស ...!ជាមួយមនុស្សខ្លះ ទំនាក់ទំនងខ្លះ ទាក់ទងគ្នាច្រើនឆ្នាំ ចុងក្រោយបានត្រឹមតែជាអតីតកាល ...!ជាមួយមនុស្សខ្លះ ទំនាក់ទំនងត្រឹមតែប៉ុន្មានខែ តែទីបំផុត ក៏ក្លាយជាមនុស្សចុងក្រោយសម្រាប់គ្នា ...!ដូច្នេះ ពេលវេលាដែលទាក់ទងគ្នាវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់ គឺពេលវេលាតទៅថ្ងៃមុខដែលអាចនៅជាមួយគ្នាបានពេញមួយជីវិត ...!សម្រាប់ទំនាក់ទំនង ពេលវេលាមិនមែនជាបញ្ហា តែបញ្ហាគឺស្ថិតនៅលើមនុស្ស!អតីតកាលមិនសំខាន់ទេ អ្វីដែលសំខាន់ គឺពេលវេលាតទៅថ្ងៃមុខជាមួយគ្នា!!!»។ 

សារដ៏បែបសេធៗរបស់កំលោះរូបនេះត្រូវបានអ្នកគាំទ្រខ្លះលើកឡើងថា «ចុងក្រោយបានត្រឹមឈឺចាប់» ខ្លះទៀតក៏បានលើកទឹកចិត្តផងដែរ។ ហ្វេន ហ្វេនមួយចំនួន ប៉ាន់ស្មានថាតារាចម្រៀងរូបនេះកំពុងនឹកដល់អតីតកាលនាពេលកន្លងមករបស់ខ្លួន ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post