header ads

Sponsor

ខណៈតារាក្នុងសិល្បៈក៏ដូចជាបុគ្គលល្បីៗនៅក្នុងសង្គមអនឡាញបានបង្ហាញនូវវប្បធម៌ខ្មែរយ៉ាងទូលំទូលាយតាមរយៈការចែករំលែកនូវវីដេអូខ្មែរ Make up យ៉ាងផុសផុលគួរឱ្យកោតសរសើរ។ ងាកមកតារាសម្តែង នី មុន្នីនាថ ឯណេះវិញក៏មិនឱ្យអ្នកគាំទ្រខកចិត្តទេដោយនាងបានបង្ហាញវីដេអូខ្លីដោយមានការចែករំលែកនូវប្រវត្តិវង់ភ្លេងមហោរី។វីដេអូរបស់តារាសម្តែងសម្បុរស្រអែមរូបនេះត្រូវបានមហាជនជាច្រើនពេញចិត្ត តែក្នុងនោះគេបានឃើញអ្នកជិតខាងមួយចំនួនបានចូលមកបញ្ចេញមតិមិនសមរម្យ តែត្រូវ នី មុន្នីនាថ តបយ៉ាងទន់ភ្លន់និងស៊ីជម្រៅទៀតផង ។ 


វីដេអូ Make upយ៉ាងស្រស់ស្អាតប្រមាណជាង១នាទីរបស់តារាសម្តែង នី មុន្នីនាថ ទទួលបានការពេញចិត្តពីសំណាក់មហាជនជាច្រើន។ក្នុងនោះតារាសម្តែងរូបនេះបានភ្ជាប់សារដែលមានន័យថា«ស្រលាញ់គឺជាការថែរក្សាស្រលាញ់គឺជាការចែករំលែកទោះមិនសូវល្អតែអ្វីទាំងអស់នេះគឺជាការដែលលះបង់​និងស្រលាញ់ខំធ្វើឲ្យអស់ពីសម្ថតភាពដើម្បីជាមួយផ្នែកតូចមួយនៃការផ្សព្វផ្សាយនិងថែរក្សាវប្បធម៌ជាតិខ្មែរ​ ក្នុងនិយមន័យអភិវឌ្ឍន៍ដើម្បីអភិរក្ស។ 

ដ្បិតមិនមែនជាអ្នកជំនាញនៅក្នុងការរាំរបាំ តែ នី មុន្នីនាថ ពិតជាធ្វើបានយ៉ាងស័ក្តិសមគួរឱ្យសរសើរ ។ បន្ថែមពីនោះ នី មុន្នីនាថ ក៏បានបង្ហាញពីប្រភពនៃពាក្យមហោរីដែលកើត​ចេញ​មកពី​ពាក្យ​សំ​ស្រឹ្កត​ដែល​តាម​ភាសាសំស្ក្រឹត «​មហោរី​» ​ហៅថា ​«​មនោ​ហា​រាមនោ​ហារី​» ដែល​ជា​វង់ភ្លេង​មួយ​មាន​ឧបករណ៍​ច្រើន​មុខ ប្រគំ​ដោយ​បុរស​និង​នារី​ហើយក៏​មាន​រូបចម្លាក់​នៅ​តាម​ថែវ​អង្គរ ដោយ​អ្នក​ប្រគំ​ភ្លេង មនោ​ហា​រា មនោ​ហារី នេះ នៅពេល​ប្រគំ​ក៏​មាន​គេ​បាំង​ក្លោះ​ឱ្យ​ផង​ដែរ។​


​យោង​តាម​ការស្រាវជ្រាវ​នូវ​ពាក្យ​សំស្ក្រឹត​មនោ​ហា​រាមនោ​ហារី គឺ​មាន​សិលាចារឹក​នៅ​ប្រាសាទប្រែរូប នា​សតវត្ស​ទី​៩ និង​នៅលើ​ផ្ទាំង​សិលាចារឹក​មួយ​ទៀត នា​សតវត្ស​ទី​១០ ដែល​លោក​ហ្ស៊​ក សេ​ដែស ជនជាតិ​បារាំង​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ពាក្យ «​មនោ​ហា​រាមនោ​ហារី​» នេះ ហើយ​បាន​ក្លាយទៅជា​ «​មហោរី​» មកដល់​សព្វថ្ងៃ​តែ​ម្តង។ 

ជា​ការកត់សម្គាល់ វង់​តន្ត្រី​មហោរី​នេះ ចំនេរ​ក្រោយមក ក៏​មាន​ការរីកចម្រើន​កាន់តែ​ល្បី​សុះសាយ​ឡើង ដែល​អ្នក​ប្រគំ​វង់ភ្លេង​នេះ មាន​សុទ្ធតែ​នារីៗ​ផងដែរ ។វីដេអូរួមនឹងការបង្ហាញពីប្រភពពាក្យមហោរីរបស់ តារាសម្តែង នី មុន្នីនាថ ត្រូវបានផ្ទះលេខពីរជាអ្នកជិតខាងបានសម្តែងការកើតទុក្ខមិនសុខចិត្តក៏បានចូលមកបញ្ចេញមតិជាបន្តបន្ទាប់ តែត្រូវតារាសម្តែង នី មុន្នីនាថ តបយ៉ាងទន់ភ្លនថា«នេះជារបស់ខ្មែរពិត ដូចសត្រូវជាមួយគ្នាពីជាតិមុនចឹង !!! នាងខ្ញុំបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសនាងខ្ញុំសោះហ្នឹង ក៏ច្រណែនដែរ»។ ការតបរបស់តារាសម្តែង នី មុន្នីនាថ ទៅនឹងការខមិនផ្តេសផ្តាសរបស់អ្នកជិតខាងនោះត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្ត៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post