header ads

Sponsor

ទោះបីធ្លាប់មានជម្លោះពាក្យសម្តីដៀមដាមគ្នាផ្ទុះកក្រើកបណ្តាញសង្គមកាលពីមួយរយៈមុនក្តី តែនៅពេលជួបមុខគ្នាផ្ទាល់កាលពីថ្ងៃទី ០២ ម្សិលមិញនេះលោក គួច ខេវិន បានថតរូបរួមគ្នាជាមួយអតីតប្រធានសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា ដោយទឹកមុខញញឹមញញែមដូចមិនមានរឿងអ្វីកើតឡើង។ 


គេចាំបានថាកាលពីមួយរយៈមុនលោក គួច ខេវិន បានចេញមុខរិះគន់អ្នកនាង ចន ច័ន្ទលក្ខិណា ពីការដឹកនាំសមាគមសិល្បៈដោយត្រង់ៗថាជាប្រធានសមាគមទីងមោង ។ ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មិនបានទុកមុខឱ្យលោក គួច ខេវិន ដែរបានបោះពាក្យដៀមដាមគ្នាជាបន្តបន្ទាប់តាមបណ្តាញសង្គម ។ ប៉ុន្តែយ៉ាងណាពេលនេះអ្វីៗបានដំណើរការល្អឡើងវិញដោយគេបានឃើញរូបភាពមួយសន្លឹករបស់លោក គួច ខេវិន រួមជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោក ផាក់ ដារារ័ត្ន រួមនឹងអតីតប្រធានសមាគមចាស់អ្នកនាង ចន ច័ន្ទលក្ខិណា។ ក្នុងនោះគេបានឃើញលោក គួច ខេវិន ឈរជិតអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងទឹកមុខស្រស់ស្រាយហាក់ដូចជាបង្ហាញពីការរួមរួមគ្នាក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។ 


អ្វីដែលកត់សម្គាល់ក្នុងនាមជាបេក្ខភាពដែលបានឈរឈ្មោះជាប្រធានសមាគមសិល្បៈអណត្តិទី ៦នេះ ហើយបើទោះមិនបានទទួលជោគជ័យ តែលោកបានបង្ហាញនូវភាពរីករាយនិងជូនពរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ថា«ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ដែលជាលទ្ធផល ដូចអ្វីនៃការរំពឹងទុករបស់ខ្ញុំ ។ 

សិល្បករ សិល្បការនីទម្រង់សម័យមិនបានចូលរួមបោះឆ្នោតស្ទើរតែទាំងអស់ព្រោះតែការកាត់ចោលរយៈពេលចុះឈ្មោះពី១០មកត្រឹម៣ថ្ងៃ ឯបេក្ខភាពឈរឈ្មោះឲ្យគេបោះឆ្នោតក៏មានតិចព្រោះរៀបឯកសារមិនទាន់ តែយ៉ាងនេះក៏ដោយដំណើការបានប្រព្រឹត្តទៅធម្មតា ។ 

ខ្ញុំសូមអបអរសាទរដោយសុទ្ធចិត្តចំពោះលោកជំទាវឧកញ៉ា ម៉ៅ សុចំណាន (ស្រី តូចចំណាន) ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អណត្តិថ្មីដែលជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់សិល្បៈវប្បធ៌មជាតិនិងជាក្តីសង្ឃឹមសម្រាប់អ្នកសិល្បៈទាំងអស់ ប៉ុន្តែនេះក៏ជាអំរែកដ៏ធ្ងន់មួយសម្រាប់លោកជំទាវឧកញ៉ាដែលតាំងចិត្តធ្វើឲ្យមានវឌ្ព្យនភាពថ្មីក្នុងវិស័យសិល្បៈខ្មែរ ដូចអ្វីដែលសម្តេចពុកតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ចង្អុលបង្ហាញកន្លងមកនិងតាមប្រសាសន៍ណែនាំរបស់លោកជំទាវភឿង កុណា រដ្ខមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ថ្មីៗក្រោយបញ្ចប់ការជ្រើសរើសប្រធានសមា គមសិល្បករខ្មែរ។យ៉ាងណាក៏ដោយខ្ញុំនឹងយកចំណេះដឹងនិងបទពិសោធន៍ព្រមទាំងទេពកោ សល្យរបស់ខ្ញុំជួយដល់កិច្ចការអភិវឌ្ព្យន៍សមាគមសិល្បករខ្មែរឲ្យមានការប្រែប្រួលរីកចម្រើនថ្មីប្រកបដោយសេចក្តីថ្លៃថ្នូរ ! អរគុណ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post