header ads

Sponsor

ក្រោមកិច្ចសហការពី ប៉េង ហួត គ្រុប រួមជាមួយដៃគូសហការផ្សេងៗទៀត រៀបចំកម្មវិធីរត់សប្បុរសធម៌ រៀបចំដោយ អង្គការ SAMAPI ហ្វីលីពីន ដោយមានវត្តមានចូលរួមពីលោកជំទាវ Ms. Emma Sarne រដ្ឋមន្ត្រី និងអគ្គកុងស៊ុលនៃស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា រួមទាំងអ្នកចូលរួមរត់ទាំងខ្មែរ និងបរទេស ប្រមាណជាង៦០០នាក់ ស្ថិតក្នុងទីតាំង សួន អេកូផាក គម្រោង ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិនបុរី ប៉េង ហួត ហ្រ្គេនស្ដា ផ្លាទីនីម (បឹងស្នោ) នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

គោលបំណងនៃកម្មវិធីរត់សប្បុរសធម៌និងអប់អរទិវាពលកម្មអន្តរជាតិនេះ គឺជាការរៃអង្គាសជំនួយពីសាធារណជន ដើម្បីគាំទ្រកម្មវិធីសប្បុរសធម៌របស់អង្គការSAMAPI សម្រាប់ជួយដល់អ្នកងាយរងគ្រោះបំផុតដូចជា អ្នកមានជំងឺធ្ងន់ធ្ងរជនរងគ្រោះដោយអគ្គិភ័យ។ល។ ចំណែកទឹកប្រាក់ដែលទទួលបានពីកម្មវិធីនេះគឺនឹងត្រូវបរិច្ចាគដល់ មជ្ឈមណ្ឌលទារកនិងកុមារជាតិ កម្ពុជា នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤ ខាងមុននេះ។    

នេះគឺជាលើកទី១ សម្រាប់ការរៀបចំកម្មវិធីរត់សប្បុរសធម៌ ដែលអង្គការ SAMAPIផ្ដួចផ្ដើមឡើងដែរមិនត្រឹមតែជាកម្មវិធីសប្បុរសធម៌ប៉ុណ្ណោះទេ តែថែមទាំងដើម្បីរឹតចំណងទំនាក់ទំនងរវាងក្រុមអ្នករត់ដែលមានប្រជាជនហ្វីលីពីន និងប្រជាជនកម្ពុជាដូចជា ក្រុមរត់ KKRC និង ក្រុមរត់ Susu & Miss Run ព្រមទាំងសាធារណជនផងដែរ។  

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលកម្មវិធីរត់សប្បុរសធម៌នេះគឺជាបង្គោលទី៣ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងការរស់នៅ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការសាងសង់មន្ទីរពេទ្យ វត្តអារាមនិងការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ​

សូមរំលឹកថា អង្គការ Samahan ng mga Pilipino sa Cambodia ឬ SAMAPIហ្វីលីពីន គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា និងមិនស្វែងរកប្រាក់កម្រៃ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២។ គោលបំណងដើម្បីផ្ដល់មធ្យោបាយជាជំនួយផ្សេងៗ ដល់អ្នកងាយរងគ្រោះបំផុតដូចជា អ្នកមានជំងឺធ្ងន់ធ្ងរ ជនរងគ្រោះដោយអគ្គិភ័យ ជនឥតទីពឹង និងកន្លែងដែលប្រឈមជីវភាពខ្វះខាតជាដើម។ល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post