header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងបញ្ចេញមតិជាច្រើនក្រោយឃើញសារបង្ហោះមួយរបស់លោកស្រី ម៉ម សុម៉ាលី ដែលត្រូវគេស្គាល់ថាជាស្ថាបនិកនិងជានាយិកាអង្គការអាហ្វេស៊ីបកម្ពុជា ។លោកស្រី បានបង្ហាញការទទូចអង្វរឱ្យមានការជួយដល់ឪពុកក្មេងស្រីជាជនរងគ្រោះដែលត្រូវគេរំលោភបូកត្រូវជាប់គុកដោយសារបានទៅវាយជនបង្ក តែជនល្មើសទាំងនោះប្រមាណ ១៤នាក់បែរជានៅក្រៅឃុំយ៉ាងរំភើយ... ។ 


លោកស្រី ម៉ម សុម៉ាលី ដែលត្រូវគេស្គាល់ថាជាសកម្មជនប្រឆាំងទៅនឹងការជួញដូវផ្លូវភេទជាច្រើនឆ្នាំមកហើយនោះ តែងចេញមុខជួយដល់ជនរងគ្រោះដែលត្រូវគេចាប់រំលោភមិនតិចនាក់ឡើយបើគិតមកដល់សព្វថ្ងៃនេះ ។ អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងស៊ែរចែករំលែកជាច្រើនព្រោងព្រាតនោះក្រោយបានឃើញសាររបស់លោកស្រី ម៉ម សុម៉ាលី បានរៀបរាប់នៅក្នុងថ្ងៃទី ០៣នេះថា «ក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ ២០ នាក់យ៉ាងព្រៃផ្សៃពេលសម្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មើស១៤នាក់នៅក្រៅឃុំ សៀមរាប»។ 

តាមរយៈការឆ្លើយឆ្លងជាមួយអ្នកលេងបណ្តាញសង្គមលោកស្រី  ម៉ម សុម៉ាលី បានឱ្យដឹងថារឿងហេតុនេះកើតនៅក្នុងខេត្តសៀមរាប តែមិនទាន់ដឹងថានៅក្នុងភូមិឃុំ ណាមួយឡើយរង់ចាំក្មេងស្រីរងគ្រោះធ្វើដំណើរមកមណ្ឌលលោកស្រីសិន ។ 


បន្ថែមពីនោះនាយិកាអង្គការអាហ្វេស៊ីបកម្ពុជារូបនេះបានសំណូមពរឱ្យលោក ផែង វណ្ណៈ ដែលជាបុគ្គលដែលល្បីនៅក្នុងបណ្តាញសង្គមជួយរកយុត្តិធម៌នៅក្នុងរឿងនេះផង ។ ជុំវិញរឿងរ៉ាវនេះពិតជាសាហាវខ្លាំងព្រោះធ្លាប់តែកើតមាននៅបរទេស តែនេះនៅស្រុកខ្មែរហើយជាក្មេងស្រីមិនទាន់គ្រប់អាយុ តែត្រូវជនបង្កចាប់រំលោភបូកដល់ទៅ ២០នាក់ដែលឮហើយពិតជាមិនអាចទទួលយកបានឡើយ ។ 

ក្នុងនោះក៏មានការបញ្ចេញមតិជាហូរហែថា «អយុត្តិធម៌ពេកហើយសូមសម្តេចទាំងអស់ផ្តល់យុត្តិធម៌អោយឪពុកនិងកូនហ្នឹងផង» «អយុត្តិធម៌ពេកហើយ សម្រាប់គ្រួសារជនរងគ្រោះ» «បើអាចបង្កើតច្បាប់សម្លាប់ចំពោះជនល្មើសដែលបានប្រព្រឹតិ្តទង្វើបែបហ្នឹងទើបល្អ ព្រោះជៀសវាងកុំឲ្យបងប្អូនជនរងគ្រោះឬឪពុកម្ដាយជនរងគ្រោះ ក្លាយទៅជា​ជនរងគ្រោះ​បន្តទៀតដូចករណីនេះចឹង។ តើឪពុកឬបងប្អូនជនរងគ្រោះណាទ្រាំបានបើពួកវាធ្វើអំពើព្រៃផ្សៃបែបហ្នឹង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post