header ads

Sponsor

ពេលនេះជីវិតឯកជនរបស់តារាចម្រៀង យ៉ែម សំអូន កាន់តែមានសេចក្តីសុខនិងភាពកក់ក្តៅក្រោយលោកបានត្រូវរ៉ូវជាមួយភរិយា យ៉ាន់ លីនដា ក្រោយចែកផ្លូវគ្នាប្រមាណជា ១០ឆ្នាំ ។ជីវិតប្តីប្រពន្ធកាន់តែផ្អែមល្ហែមទាំងលោកនិងភរិយាសុទ្ធតែអះអាងថាការថយក្រោយមួយជំហា នម្នាក់បែបនេះដើម្បីបំពេញក្តីសុខឱ្យកូនស្រី។អ្វីដែលតារាចម្រៀងរូបនេះកាន់តែរំភើបនោះកូនស្រីបានបញ្ចប់ការសិក្សាដោយជោគជ័យដែលភរិយាលោកបានចំណាយប្រាក់ដល់ទៅ ១០ម៉ឹនដុល្លារហើយលោកចំនួន ៥ម៉ឺនដុល្លារក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ។

មហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈសុទ្ធតែបង្ហាញការគាំទ្រនិងរីករាយក្រោយបានឃើញលោក យ៉ែម សំអូន និងភរិយា យ៉ាន់ លីនដា បានវិលមកជានាគ្នាវិញក្រោយមានបញ្ហាមើលមុខគ្នាលែងចំប្រមាណជា១០ឆ្នាំ។ថ្មីៗនេះទៀតសោតបើទោះមានការងាររវល់នៅក្នុងអាជីពសិល្បៈ តែលោក យ៉ែម សំអូន សុខចិត្តធីបចោលដោយធ្វើដំណើររួមគ្នាជាមួយភរិយានិងកូនស្រីទៅអូស្រ្តាលីដើម្បីចូលរួមពិធីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាកូនស្រីតែមួយរបស់លោក ។ 

មួយវិញទៀតលោកក៏បានទៅក្រាបសំពះសុំទោសដល់ឪពុកម្តាយក្មេកផងដែរ។ ជាមួយក្តីរំភើបលោក យ៉ែម សំអូន ក៏បានសរសើរដល់ភរិយាដែលបានចំណាយប្រាក់ដល់ទៅ ១០ម៉ឺនដុល្លារសម្រាប់ការសិក្សាកូនស្រីដោយមិនមានការបង្អួតក្នុងរយៈពេលពីរឆ្នាំ។តារាចម្រៀងសម្បុរស្រអែមរូបនេះបានរៀបរាប់ថា«បើអ្នកស្រលាញ់កូនគប្បីអោយស្ងួនគំនិតព្រោះវិន័យគ្រួសារគឺជាសាលាបង្រៀនកូនអោយជោគជយ័ប្រកបដោយគុណតម្លៃថ្លៃ..រហូតគ្មានថ្ងៃធូឡើ យ រយលានអត្ថន័យដែលមិនអាចគិតថ្លៃបាន។
 

ក្ដីស្រមៃនិងការលះបង់ដ៍ ធំធេងរបស់ឪពុកម្ដាយគ្រប់រូប គឺតែងតែចង់ឃើញកូនសម្រេចបំណងនៅលើគោលដៅមួយ ដែលមានការអប់រំនិងចំណេះដឹងប្រកបដោយគុណភាព នៅលើឆាកអន្តរជាតិពិតមែនហើយឆ្លងកាត់នូវការលំបាកជាច្រើនរបស់អ្នកម្ដាយដ៏ល្អ Linda Yan ដោយសំងាត់ ដែលមិនដែលបង្អួត ក្នុងរយៈពេល 2 ឆ្នាំដល់ពេលបំពេញបំណងរបស់កូន ក្នុងការចំណាយទឹកប្រាក់រហូតទៅដល់ 10 ម៉ឺនដុល្លារ ក្នុងកាផ្គត់ផ្គង់ថ្ងៃសាលា ហើយក្នុងនាមខ្ញុំជាឪពុក ក៏ត្រូវមានបន្ទុកផ្គត់ផ្គង់ពីក្រោយ 5 ម៉ឺនដុល្លារបន្ថែមទៀតសម្រាប់ការរៀនរបស់កូនទីបំផុត កូនក៏ទទួលបាន នៅសញ្ញាបត្របញ្ចប់ការសិក្សាថ្វាយដល់លោកឪពុកអ្នកម្ដាយប្រកបដោយសេចក្ដីថ្លៃថ្នូរប៉ានិងម៉ាក់ ពិតជារំភើបរហូតដល់ស្រក់ទឹកភ្នែក ដែលកូនស្រីតែមួយរបស់ប៉ាម៉ាក់តស៊ូបានមកដល់ថ្ងៃនេះ ហើយស្លៀកសំលៀកបំពាក់និងពាក់មួក ក្នុងក្ដីស្រម៉ៃនេះបាននៅលើរៀងកាយរបស់កូន ដោយមិនចិត្តក្បត់ បោកឪពុម្ដាយ ហើយគេចមិនចូលសាលា ដូចក្មេងពាលដដៃទៀតកូនស្រីរបស់ប៉ាគឺជាគំរូដ៏ល្អណាស់ដែលប៉ាម៉ាក់ត្រូវតែបង្ហាញពិភពលោកឲ្យបានដឹងអំពីការតស៊ូរបស់ពួកយើងទាំងបីនាក់ ដោយមិនខ្វល់ពីពាក្យញាតិណា គេនិយាយថាបើជាមនុស្សអួតឡើយដោយធាតុពិតជាក់ស្ដែងគឺ ប៉ាអួតមែនគឺប៉ាតែអួតកូនជានិច្ចចាប់ពីថ្ងៃនេះទៅកូនធំល្មមគិតអ្វីដែលជាជីវិតរបស់ខ្លួនឯងហើយប៉ាម៉ាក់សុំឲ្យកូនសម្រេចគោលបំណងរបស់កូននិងជោគជ័យអស់មួយជីវិតណាកូន My Everything Veronica Yem»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post