header ads

Sponsor

ក្រោយភ្ជាប់ស្នេហ៍៧ឆ្នាំតារាចម្រៀង គូម៉ា និង ម៉ៅ គីមធីតា បានរួមគ្នាទិញផ្ទះវីឡាដែលមានទីតាំងនៅក្នុងខណ្ឌកំបូលហើយពួកគេក៏បានសម្រេចរៀបចំពិធីមង្គលការនិងឡើងផ្ទះវីឡាថ្មីនៅក្នុងថ្ងៃតែមួយដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈភ្ញាក់ផ្អើលមិនតិចនាក់ទេ។ 


ពិធីរៀបមង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្ម Galaxy គួម៉ា និងតារាសម្តែង ម៉ៅ គីមធីតា បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ០៣ ម្សិលមិញនេះដោយមានការចួលរួមអបអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន។អ្វីដែលធ្វើឱ្យមិត្តភក្តិមានការភ្ញាក់ផ្អើលនោះគឹប្តីប្រពន្ធអ្នកសិល្បៈគូនេះមិនបានអញ្ជើញធៀបការទេគឺអ្នកទាំងពីរអញ្ជើញឡើងគេហដ្ឋានថ្មីប៉ុណ្ណោះពោលពួកគេ Surprise តែម្តង ។

 បើតាមការលើកឡើងពីប្រភពអ្នកសិល្បៈដែលជិតដិតជាមួយប្តីប្រពន្ធថ្មីថ្មោងមួយគូនេះបានឱ្យដឹងថា តារាចម្រៀង គូម៉ា និង ម៉ៅ គីមធីតា បានចូលប្រាក់រួមគ្នាទិញផ្ទះថ្មីនេះក្នុងតម្លៃប្រមាណជាង១០ម៉ឺនដុល្លារហើយក៏សម្រេចរៀបចំពិធីមង្គលការនិងឡើងផ្ទះវីឡាថ្មីក្នុងថ្ងៃតែមួយរួមគ្នាតែម្តង ។ 


ពិធីមង្គលការរបស់តារាចម្រៀង គូម៉ា និង ភរិយា ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ប៉ុន្តែអ្វីដែលប្តីប្រពន្ធតារាសិល្បៈមួយគូនេះមានសំណាងនោះគឺទទួលបានកាដូចំណងដៃដល់ទៅ១ម៉ឺនដុល្លារពីសំណាក់អតីតនាយករដ្ឋមន្ត្រី  ហ៊ុន សែន ផងដែរ ។ មុននឹងឈានដល់ការរៀបការទៅតាមប្រពៃណីខ្មែរតារាចម្រៀង គូម៉ា និង ដៃគូ ម៉ៅ គីមធីតា បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា ៧ឆ្នាំមកហើយ ។ 

សព្វថ្ងៃលោក គួម៉ា  ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy ដែលលោកបានចាប់អាជីពចម្រៀងដូចសព្វថ្ងៃក្រោយបាន​ប្រលង​ជាប់នៅក្នុង​​កម្មវិធីមួយរបស់ស្ថានីយទូរទ​ស្សន៍CTN ។ លោក គូម៉ា ក៏ធ្លាប់ជាតារាចម្រៀងនៅក្នុងផលិតកម្ម M និង ថោនផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post