header ads

Sponsor

នៅក្នុងថ្ងៃទី ០៤នេះអ្នកម្តាយរបស់តារាសម្តែង ចាន់ តារាទី បានទទួលមរណភាពដោយសាររោគាពាធ ដែលសពរបស់លោកយាយត្រូវបានអ្នកស្រីយកទៅធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅក្នុងខេត្តកំពង់ឆ្នាំងជាស្រុកកំណើត។ អ្វីដែលចាប់អារម្មណ៍ដ្បិតផុតអណត្តិប្រធានសមាគមសិល្បៈក្តី តែគេបានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញវត្តមានមុនគេនៅក្នុងពិធីបុណ្យសពនោះ ។


ទើបតែបង្ហាញពីទឹកចិត្តស្រឡាញ់និងកត្តញ្ញូចំពោះអ្នកម្តាយដែលមានវវ័យចាស់ជរាមិនបានប៉ុន្មានផងពេលនេះតារាសម្តែងជើងចាស់ ចាន់ តារាទី បានជួបទុក្ខធំដោយអ្នកម្តាយបានអស់បុណ្យនៅព្រឹកមិញនេះ។ 

ជាមួយនឹងការសោកស្តាយចំពោះការឃ្លាតឆ្ងាយរបស់អ្នកមានគុណអ្នកស្រី ចាន់ តារាទី ក៏បានបន់ផ្សងសុំឱ្យជួបអ្នកម្តាយនៅជាតិខាងមុខទៀត។ ពិធីបុណ្យសពរបស់អ្នកម្តាយជើងចាស់រូបនេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំងជាស្រុកកំណើតរបស់អ្នកស្រីតែម្តង។

អ្វីដែលកត់សម្គាល់ដ្បិតជាតារាសិល្បៈដែលមានប្រជាប្រិយភាពនិងប្រឡូកក្នុងអាជីពនេះរាប់ឆ្នាំ តែអ្នកស្រីធ្លាប់និយាយថាប្រសិនអ្នកម្តាយមានបញ្ហាអ្នកស្រីនឹងយកមកធ្វើបុណ្យនៅស្រុកកំណើតដើម្បីឱ្យមានញាតិមិត្តចូលរួមច្រើន ព្រោះអ្នកស្រីឃើញគំរូអតីតតារាសម្តែង ពេជ្រ ភិរុណ ដែលទទួលមរណភាពយ៉ាងកម្សត់មិនស័ក្តិសមជាអ្នកសិល្បៈដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ។ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post