header ads

Sponsor

ស្រីនា ត្រូវបានគេចាត់ទុកជានារីដែលមានសំណាងព្រោះមិនត្រឹមតែទទួលបានការស្រឡាញ់ពីសំណាក់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងទទួលបានក្តីស្រឡាញ់យ៉ាងពិតប្រាកដពីសំណា ក់ស្វាមី ហេង វិសាល និងអ្នកម្តាយក្មេកក៏ដូចជាសាច់ថ្លៃដូចគ្រួសារតែមួយ ។ តួយ៉ាងថ្មីៗនេះលោក ហេង វាសនា ដែលត្រូវជាបងថ្លៃបានចេញមុខប្រតិកម្មចំពោះអ្នករិះគន់ដល់រូបសម្រស់របស់ ស្រីនា នៅលើបណ្តាញសង្គមថែមទៀត។


បើគិតមកដល់ពេលនេះ Influencers វ័យក្មេងមួយគូនេះរៀបការប្រមាណជាងមួយខែហើយដែលអ្នកទាំងពីរតែងចែករំលែករូបភាពនិងវីដេអូផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យហ្វេន ហ្វេន កាន់តែស្រឡាញ់និងគាំទ្រថែមទៀត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញលោក ហេង វាសនា ជាបងប្រុសលោក ហេង វិសាល បានបង្ហាញការហួសចិត្តដោយបានចេញវីដេអូមួយលើកជាចម្ងល់ថាហេតុអ្វីមនុស្សស្រីមករិះគន់ស្រីៗគ្នាឯងទៅវិញ? ការចេញវីដេអូនេះក្រោយពីបានឃើញមនុស្សស្រីមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់ដល់រូបសម្បត្តិរបស់ ស្រីនា ជាប្អូនថ្លៃនៅក្នុងវីដេអូមួយរបស់លោកកាលពីពេលថ្មីៗនេះ ។ 

កាលពីរថ្ងៃមុនលោក ហេង វាសនា បានចេញវីដេអូយកសុនខជាទីស្រឡាញ់របស់ខ្លួនទៅចូលហាងសាឡនហើយក៏បានបង្ហាញពីកាយវិការ ស្រីនា ដែលបានឃើញសុនខទាំងនោះប្រែកាយក្រោយពីមកពីសាឡនវិញ។ វីដេអូរបស់លោក ហេង វាសនា ក៏ទទួលបានការចូលទស្សនាពីសំណាក់អ្នកគាំទ្រជាច្រើន តែបែរជាមានអ្នកខ្លះបានចូលទៅខមិនរិះគន់ដល់រូបរាងរបស់ ស្រីនា នៅក្នុងវីដេអូនោះដោយបាននិយាយថា«អូននា តាំងពីរៀបការមកដូចរាងមានសាច់ដល់ហើយ» «បងនា ដូច ហ័ង ហ័ង ពេលកាត់សក់ចឹង» «ចែកាត់សក់ចឹងមើលទៅដូចយាយ» «ចែឡើងគីឡូខ្លាំង» «ស្រីនា ធាត់ម៉េសការហើយ»។

លោក ហេង វាសនា បង្ហាញការហួសចិត្តព្រោះជារឿងកំប្លែងដោយសារការខមិនចាកប្រធានបទហើយអ្វីដែលភ្ញាក់ផ្អើលនោះគឺមនុស្សស្រីចូលមកប៊ូលីថាឱ្យមនុស្សស្រីគ្នាឯង ។ មិនរង់ចាំយូក្នុងនាមជាបងថ្លៃលោក ហេង វាសនា បានចេញវីដេអូមួយដោយបានលើកឡើងថា មិនមែនដោយសារ ស្រីនា ទើបលោកចេញមុខនិយាយទេ តែលោកគិតថាមិនល្អដែលនៅមានការនិយាយបែបនេះព្រោះគ្មាននរណាម្នាក់ដែលសប្បាយចិត្តនៅពេលឃើញគេនិយាយភាសាបែបនេះមកកាន់ខ្លួននោះឡើយ។

ចុងក្រោ យលោក ហេង វាសនា បានលើកឡើងថាលោកនិយាយនេះមិនចំពោះ ស្រីនា ទេពោលចំពោះមនុស្សទាំងអស់ព្រោះមិនមានអ្នកណាម្នាក់ចូលចិត្តឱ្យគេនិយាយថាឥលូវធាត់ មុខមុល ម៉េស ជាដើម ។ ការនិយាយបែបនេះបញ្ជាក់ឱ្យដឹងថាសុជីវធម៌អ្នកនៅមានកម្រិតហើយបើថាយកចិត្តទុកដាក់មែនអាចឆាតនៅជាលក្ខណៈឯកជនកុំនិយាយជាសាធារណៈបែបនេះមិនល្អឡើយ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post