header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនិងមិត្តភក្តិក្នុងសិល្បៈក្រោយបានឃើញតារាសម្តែងសាច់ចាំ លី ម៉ារីណា តែងបង្ហោះសារសោកសៅ និងស៊ែរពាក្យសេធៗនៅក្នុងគណនីយផ្ទាល់ខ្លួនអ្នកនាង ។ ចុងក្រោយនេះទៀតសោតអ្នកនាង​ លី ម៉ារីណា បានលើកឡើងថា«ពេលវេលាឱ្យខ្ញុំរស់ជាថ្មីកើតជាថ្មីលាហើយភពខ្មៅងងឹត» ដែលធ្វើឱ្យមិត្តភក្តិព្រួយបារម្ភនិងសួរនាំថាមានរឿងអ្វីថែមទៀត។ 


អ្នកនាង លី ម៉ារីណា កាន់តែមានក្តីសុខនិងភាពស្រស់ស្រាយក្រោយពីអ្នកនាងរៀបការជាមួយលោក ទៀង ច័ន្ទសារ ដែលមកដល់សព្វថ្ងៃមានរយៈពេលជិត ៥ខែទៅហើយ ។ ជារឿយៗគេតែងឃើញតារាសម្តែង លី ម៉ារីណា បង្ហាញវត្តមាននៅក្នុងកម្មវិធីមង្គលការធំៗរបស់អ្នកមានមុខមាត់នៅក្នុងសង្គមជាមួយស្វាមីយ៉ាងមានក្តីសុខ។ 

រហូតមិត្តភក្តិមួយចំនួនលាន់មាត់ថាមិនយូរទេតារាសម្តែងរូបនេះនឹងក្លាយជាលោកជំទាវយ៉ាងស្របច្បាប់ព្រោះស្វាមីអ្នកនាងក៏ជាមន្ត្រីរាជការដែលមានមុខតំណែងម្នាក់ដែរ ។ប៉ុន្តែថ្មីៗនេះតារាសម្តែងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីឃើញអ្នកនាងបង្ហោះសារធុញទ្រាន់ និងស៊ែរពាក្យពេចន៍បែបសេធៗនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន។ ​


តួយ៉ាងប្រមាណជាពីរថ្ងៃនេះតារាសម្តែង លី ម៉ារីណា បានបង្ហាញភាពធុញទ្រាន់នឹងបង្ហោះសារក៏ដូចជាស៊ែរពាក្យពេចន័បែបមិនសប្បាយចិត្តជាហួរហែថា «បើមានវាសនាអកុសលហើ យទោះទៅដល់ទីណាក៏ជួបតែអកុសលដែរ»«ពេលវេលាឲ្យខ្ងុំរស់ជាថ្មីកើតជាថ្មីហើយលាហើ យ ភពខ្មៅងងឹត»។ 

សារមួយនេះបានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកមួយចំនួនបានចូលទៅខមិនសួរនាំបង្ហាញការព្រួយបារម្ភគ្រប់គ្នាថាអ្នកនាងមានរឿងអ្វីហើយខ្លះទៀតថាបានលើកឡើងថាធ្វើចិត្តឱ្យត្រជាក់កុំសម្រេចចិត្តពេលអារម្មណ៍កំពុងខឹង។ប៉ុន្តែយ៉ាងណាតារាសម្តែងវ័យជាង ៤០ ឆ្នាំរូបនេះមិនបានឆ្លើយតបជាមួយនឹងសំណួររបស់មិត្តភក្តិឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post