មានការចូលរួមរំលែកទុក្ខនិងសោកស្តាយគ្រប់គ្នាក្រោយបានឃើញតារាកំប្លែងស្រី នាងខ្ញុង បានបង្ហោះសារនៅមុននេះបន្តិចថាបានរកឃើញឪពុកក្មេកហើយ តែជាសាកសពក្រោយបាត់ពីផ្ទះកាលពីថ្ងៃទី ០២ កន្លងទៅ។
ប៉ុន្តែនៅក្នុងថ្ងៃទី ០៦ មុននេះបន្តិចតារាកំប្លែង ខ្ញុង បានបង្ហោះសារដ៏តក់ស្លុតមួយដែលមានអត្ថន័យថា «បាត់បួនប្រាំថ្ងៃដើររកមិនឃើញឥលូ វឃើញហើយឃើញតែសាកសព សូមឱ្យវិញ្ញាណក្ខន្ធប៉ាក្មេកបានទៅកាន់សុគតិភព»។
សារដ៏សោកសៅរបស់តារាកំប្លែង នាង ខ្ញុង បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈបានចូលរួមរំលែកទុក្ខនិងសោកស្តាយដល់ នាង ខ្ញុង និង នាយកៃដ ដែលបានបាត់បង់អ្នកមានគុណដោយគ្មានថ្ងៃត្រឡប់គ្រប់ៗគ្នា ហើយអ្វីដែលកម្សត់គឺមិនបានទាន់ដង្ហើមចុងក្រោយថែមទៀត ។ ជុំវិញការស្លាប់បែបណារបស់ឪពុក នាយកៃដ គេមិនទាន់ដឹងលម្អិតនៅឡើយទេ ដោយសារមិនទាន់មានការបកស្រាយពីសំណាក់ក្រុមគ្រួសារសពនៅឡើយ៕