header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលច្រើនឆ្នាំហើយដែលអតីតតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានធ្លាក់ខ្លួនឈឹសម្តែងមិនបានដោយសារលោកតានិយាយមិនកើតហើយការធ្វើចលនានៅលើរាងកាយមួយចំនួនក៏មិនប្រក្រតីដែរ ។ បើតាមការលើកឡើងពីសំណាក់តារាចម្រៀង សុន ស្រីពេជ្រ ជាកូនស្រីបានឱ្យដឹងថាសព្វថ្ងៃលោកតាបានត្រឹមតែតឹងទ្រូង និងយំ នៅពេលបានឃើញការសម្តែងរបស់ខ្លួនពីមុនហើយសព្វថ្ងៃមិនអាចនិយាយបាន។ 

គេចាំបានថាលោកតា សង់ស៊ីស ជាអតីតតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងចំណោមតារាកំប្លែងល្បីៗកាលពីជិត ២០ឆ្នាំមុន ។តារាកំប្លែងរូបនេះតែងបង្ហាញសមត្ថភាពនៅក្នុងការសម្តែងរឿងកំប្លែង ចម្រៀង និងច្រៀងកាត់សក់ ជាដើម ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះប្រមាណជា៧ឆ្នាំចុងក្រោយនេះលោកតាមិនអាចសម្តែងបានដូចមុនដោយសារលោកតាមានជំងឺមិនអាចនិយាយកើត ។ 

បើតាមការរៀបរាប់របស់តារាចម្រៀង សុន ស្រីពេជ្រ ជាកូនស្រីនៅក្នុងកម្មវិធី V TALK បានឱ្យដឹងថាលោកតា សង់ស៊ីស មានជំងឺច្រើនមុខដូចជាលើសឈាម និងគៀបសរសៃរឈាមខួរក្បាល ដែលធ្វើឱ្យលោកនិយាយមិនកើតសរសរក៏មិនបានដោយសារម្រាមដៃរបស់លោករឹងមិនអាចធ្វើចលនាបាន ។ មិនតែប៉ុណ្ណោះពេលខ្លះលោ កតាថែមទាំងវង្វេងថែមទៀត។មូលហេតុដែលអតីតតារាកំប្លែងរូបនេះ មានស្ថានភាពធ្ងន់ធ្ងរដូចរាល់ថ្ងៃដោយសារកន្លងមកលោកតាបដិសេធមិនចង់ទៅពេទ្យមិនដឹងថាខ្លាចកូនចៅអស់ប្រាក់ឬបែបណាឡើយ។ ទាំងនេះជាសម្តីរបស់ សុន ស្រីពេជ្រ។ 

សព្វថ្ងៃឪពុក សង់ស៊ីស រស់នៅក្រោមការមើលថែទាំពីសំណាក់ម្តាយដោយសារ សុន ស្រីពេជ្រ ជាប់មមាញឹកនៅក្នុងការងារសិល្បៈ។ សុន ស្រីពេជ្រ បានឱ្យដឹងទៀតថាពេលខ្លះឪពុករបស់អ្នកនាងបានមើលការសម្តែងរបស់លោកចាស់ៗកន្លងមកតាមទូរស័ព្ទហើយបានសម្រក់ទឹកភ្នែកព្រោះគាត់ចង់ត្រឡប់ទៅរកការសម្តែងដូចមុនវិញ។ ក្នុងនាមជាកូនស្រី សុន ស្រីពេជ្រ បានលើកឡើងថាអ្នកនាងមិនអាចជួយធ្វីបាន បានត្រឹមតែអាណិតដល់ឪពុក និងខិតខំធ្វើការដើម្បីអាចបំពេញសេចក្តីត្រូវការរបស់គាត់បានដូចកន្លងមកឪពុកចង់ធ្វើផ្ទះថ្មីអ្នកនាងក៏សន្សំនឹងធ្វើបន្តិចម្តងៗដែលពេលនេះក៏បានសម្រេចផងដែរ ។ ជុំវិញការលើកឡើងរបស់ សុន ស្រីពេជ្រ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញក្តីអាណិតអាសូរនិងជូនពរឱ្យលោកតាមានសុខភាពល្អឡើងវិញ ហើយខ្លះទៀតក៏បានសរសើរដល់ សុន ស្រីពេជ្រ ដែលជាកូនស្រីកត្តញ្ញូចំពោះអ្នកមានគុណផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post