header ads

Sponsor

អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀង យឿន ពិសី មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងរូបនេះមានភាពស្រស់សង្ហាប្លែកខុសពីមុនពោលក្រោយពីលោកបានវះកាត់កែភ្នែកដែលមានបញ្ហាតាំងពីកំណើត។

ធ្លាប់តែឃើញ យឿន ពិសី មានភ្នែកពិការមិនដូចមនុស្សទូទៅ តែពេលនេះអ្វីៗបានផ្លាស់ប្តូរក្រោយពីលោកបានវះកាត់ភ្នែកបានដោយជោគជ័យកាលពីពេលថ្មីៗនេះ។ យ់ាងណាមិញតាមរយៈរូបភាពទាំងនេះឃើញថាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia’s Got Talent  រដូវកាលទីមួយរូបនេះមានការផ្លាស់ប្តូរមុខមាត់ប្លែកខុសពីមុនស្ទើរមិនដឹងថាភ្នែករបស់លោកធ្លាប់មានបញ្ហាពីមុនឡើយ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបក្រោយបានឃើញតារាចម្រៀងរូបនេះមានការផ្លាស់ប្តូរមុខមាត់ថ្មីបែបនេះ ។ 

សព្វថ្ងៃគេសង្កេតឃើញថា យឿន ពិសី ហាក់មានសកម្មភាពសិល្បៈថ្មីៗជាហូរហែពោលពេលខ្លះគេបានឃើញលោកចេញបទចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី និងលេចមុខរួមគ្នាជាមួយតារាចម្រៀងល្បីៗនៅក្នុងផលិតកម្មអ្នកឧកញ៉ានៅក្នុងការប្រគំតន្ត្រីនានា ។

ក្រៅពីនេះ យឿន ពិសី ក៏មានស្ទីឌីយោផ្ទាល់ខ្លួនសម្រាប់ថតបទចម្រៀងដែរ ។ បើក្រឡេកមើលជិវិតស្នេហារបស់ យឿន ពិសី  ក៏ដំណើរការរលូនព្រោះក្រោយបែកពីអតីតភរិយាលោកក៏រកបានអ្នកស្អំបេះដូងថ្មីជាអ្នកសិល្បៈដូចគ្នាភ្លាមៗដែរ ។ ដ្បិតចែកផ្លូវគ្នា តែតារាវ័យជាង២០ឆ្នាំរូបនេះនៅតែបន្តផ្តល់អាហារកិច្ចចិញ្ចឹមកូនប្រុសស្រីទាំងពីររហូតពេញវ័យទៅតាមច្បាប់កំណត់៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post