មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយបានឃើញស្រីស្អាត ដេនីក្វាន់ បង្ហា ញរូបភាពផ្អែមល្ហែមជាមួយបុរសម្នាក់កាលពីពេលថ្មីៗនេះ តែយ៉ាងណាស្រីស្អាតរូបនេះមិនទាន់ទម្លាយពីមុខមាត់ពិតរបស់បុរសម្នាក់នោះជានរណាឡើយ ។ មានការសង្ស័យថាបុរសម្នាក់នោះអាចជាអ្នកស្អំបេះដូងរបស់ ដេនីក្វាន់ ក្រោយចែកផ្លូវជាមួយ ចឺកឡេងដែលត្រូវគេស្គាល់ថាប៉ា ប៉ា ចាស្មីន ។
គេចាំបានថាកាលពីមួយរយៈមុនអ្នកលក់អនឡាញល្បី ដេនីក្វាន់ បានភ្ជាប់ស្នេហ៍ជាមួយ ចឹកឡេង យ៉ាងផ្អែមល្ហែមដែលគេតែងឃើញរូបភាពចែករំលែករបស់អ្នកទាំងពីរនៅក្នុងបណ្តាញសង្គម។ប៉ុន្តែគួរឱ្យស្តាយពួកគេក៏បានបែកផ្លូវគ្នាដោយបន្សល់នូវកូនស្រីដ៏ស្រស់ស្អាតមួយឈ្មោះ ចាស្មីន ដែលកំពុងរស់នៅក្រោមការមើលថែទាំពីសំណាក់ ដេនីក្វាន់ ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះស្រីស្អាតរូបនេះបានបង្ហោះសារទំនងចង់បង្ហាញថាអ្នកនាងកំពុងមានអ្នកថ្មី ដែលភ្ជាប់ជាមួយរូបភាពបុរសរូបសង្ហាម្នាក់រួមនឹងសារដែលមានអត្ថន័យថា«អាយុកាន់តែច្រើ នហើយចង់នៅជាមួយមនុស្សដែលគេពេញចិត្តនឹងនៅជាមួយយើងពិតប្រាកដមនុស្សដែលមិនកុហក មិនក្បត់ចិត្ត មិនបំផ្លាញអារម្មណ៍គ្នា ចេះអភ័យទោស មើលថែយកចិត្តទុកដាក់គ្នា មិនបណ្ដោយឱ្យអ្នកម្ខាងទៀតឯកានឹកគិតដល់គ្នារហូត ល្អមិនប្រែប្រួល មានទាំងអស់នេះទើបនៅជាមួយគ្នាបានយូរ »។
អ្វីដែលកត់សម្គាល់លើកនេះមិនខុសពីទំនាក់ទំនងលើកមុនឡើយ ដេនីក្វាន់ បានបិតមុខដៃគូរបស់ខ្លួនដោយនាងប្រាប់ថាបន្តិចទៀតនឹងបានឃើញហើយ។ ទោះបីជាយ៉ាងនេះក្តី គេមិនច្បាស់ថាតើបុរសម្នាកនេះជាដៃគូថ្មីរបស់ ដេនីក្វាន់ ឬគ្រាន់តែជាការថតរូបដើម្បីឃោសនាផលិតផលឬបែបណានោះទេ ។ ប៉ុន្តែយ៉ាងណាគេឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិនជូនពរដល់ ដេនីក្វាន់ ជាបន្តបន្ទាប់នៅក្នុងការបង្ហោះរូបភាពផ្អែមល្ហែមរបស់នាង ដោយមានទាំងពាក្យពេចន៍ជូនពរចំពោះនាងថែមទៀតផង៕