header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងបង្ហាញការមិនពេញចិត្តក្រោយតារាស្រីដ៏ល្បីរបស់ថៃ ជេនី បានមកដើរកម្សាន្តនៅប្រាសាទអង្គវវត្តដោយភ្ជាប់ខេបសិនហួសហេតុជាមួយរូបសត្វពស់នៅក្នុងIGរបស់នាង ។ ហាក់ហួសចិត្តអ្នកដឹកនាំរូបនេះបានបោះសម្តីធ្ងន់ៗទៅតារាល្បីជួរមុខរបស់ថៃរូបនេះដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រគ្រប់គ្នា ។

គេចាំបានថាកាលពីពេលថ្មីៗនេះតារាស្រីល្បីថៃ ជេនី បានមកលេងកម្សាន្តនៅប្រាសាទអង្គរវត្តក្រោមការជូនដើរមើលពីសំណាក់ម្ចាស់ផ្ទះតារាសម្តែង ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ។ អ្វីដែលកត់សម្គាល់នៅក្នុងដំណើរកម្សាន្តនោះតារាស្រីថៃរូបនេះបានបង្ហោះរូបភាពដោយភ្ជាប់សារជាភាសាអង់គ្លេសដែលមានអត្ថន័យថា«Up where we belong»ព្រមទាំងភ្ជាប់ជាមួយរូបសត្វពស់។ ជាមួយនឹងសារមិនសមទំនងធ្វើឱ្យមានការភន័្តច្រឡំរបស់តារាស្រីថៃរូបនេះដែលមានអត្ថន័យជាភាសាខ្មែរថា«នៅកន្លែងជាកម្មសិទ្ធរបស់យើង»បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានប្រតិកម្មនិងសម្តែងការមិនពេញចិត្តចំពោះតារាស្រីថៃរូបនេះ ។

ក្នុងនាមជាកូនខ្មែរម្នាក់លោក កៅ សីហា បានបោះសម្តីទៅកាន់តារាថៃរូបនេះថា«នែ... នាងនី.. ស្អី.. up where we belong កាដៀវខួយ gg ស្អីហា? យីស.. រូបពស់ រូបអីនៀក ហើយថី? មកលេងធម្មតាទៅវាថី អីក៏ចិញ្ចឹមអាកូនចិត្ត មហិច្ចតាចង់បានរបស់គេម៉េះហែងហ្ហា...ពូជហែងចឹងហ្មងអី នាងនី? យីស មេខ្នីនេះ ខំចូលចិត្ត លូវចេញចរឹតចោរលើគោកឯង។Bye ស្រីនីចរឹត  ចឹងបានប្ដីវៃប៉ោងមុខកាលម៉ានឆ្នាំមុន»។

ជុំវិញការបញ្ចេញមតិរបស់លោក កៅ សីហា គេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តនិងបានបញ្ចេញមតិជាបន្តបន្ទាប់ថា «ខំស្រលាញ់អានិតតែចរិកចេញលក្ខណះដូចមិចទេស គ្រាន់ប្រាប់ថាអាអើយដូនតាខ្មែរកាចណាស់ណានី» «មើលទៅតារាខ្មែរយើងហែហមដូចលើកកម្កើងពួកតារាចរិកចោលសៀមនេះដល់ហើយ» «ចរិតផ្ទះលេខ 2 មិនងាយកែទេបង»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post