header ads

Sponsor

មានការភ្ញាក់ផ្អើលពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើនក្រោយបានឃើញលោកយាយពីររូបដែលមានព្រះជន្មចាស់ជរាក្នុងឈុតអប្សរាខ្មែរ Make up Trend ដែលកម្រនឹងបានឃើញពីមុនមក។ មានការលាន់មាត់ថាពិតជាជិដូនអប្សរាខ្មែរតែម្តង ។

ខណៈកំពុងផ្ទុះការធ្វើវីដេអូខ្មែរ Make up Trend នៅតាមបណ្តាញសង្គមដើម្បីបង្ហាញក៏ដូចជាអភិរក្សវប្បធម៌ខ្មែរដែលគេបានឃើញសិល្បករការិនីល្បីៗរួមទាំងបុគ្គលជាអ្នកលក់អនឡាញជាបន្តបន្ទាប់បានចំណាយនូវទឹកប្រាក់ផ្ទាល់ខ្លួននិងពេលវេលាក្នុងការធ្វើវីដេអូមួយនេះ។ ប៉ុន្តែថ្មីៗនេះមហាជនមួយភាគធំបានសម្តែងការចាប់អារម្មណ៍ដោយបានឃើញលោកយាយពីររូបដែលមានវ័យចាស់ជរាបានគ្រងនូវសម្លៀកបំពាក់នេះនៅក្នុងឈុតខ្មែរ Make up Trend ដែលឃើញហើយពិតប្លែកភ្នែកនឹងមិនសរសើរមិនបានចំពោះលោកយាយទាំងពីរ ដែលមើលទៅពិតជាស្រស់ស្អាតមួយបែបផងដែរ ។

 

ក្នុងនោះលោកយាយមួយរូបដែលមានឈ្មោះថាលោកយាយ ម៉ៅ ដែលមានព្រះជន្មដល់ទៅ ១០៤ឆ្នាំ និងលោកយាយមួយរូបទៀតមានឈ្មោះថា រក្សា មានព្រះជន្ម ៧៩ឆ្នាំ ។លោកយាយមានមុខរបរជាអ្នករើសអេតចាយ ហើយបើទោះមានវ័យជរា តែលោកយាយបានគ្រងនូវឈុតអប្សរាខ្មែរយ៉ាងស្រស់ស្អាតនិងស្វាហាប់រំលេចទៅដោយកាយវិការយ៉ាងទាក់ទាញនៅក្នុងវីដេអូ Make up Trend ដែលកំពុងតែផ្ទុះនៅក្នុងបណ្តាញសង្គម ។ ជាមួយនឹងការសរសើរពីការលះបង់របស់លោកយាយក្នុងការគ្រងនូវឈុតប្រពៃណីខ្មែរពីសំណាក់មហាជនក៏មានការជូនពរឱ្យជីដូនអប្សរាខ្មែរទាំងពីរមានសុខភាពល្អនិងមានអាយុយឺនយូរផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post