header ads

Sponsor

មួយរយៈចុងក្រោយនេះគេសម្គាល់ឃើញថាតារាចម្រៀង ឆន សុវណ្ណរាជ ហាក់ទទួលរងការរិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់មិនសូវស្ងាត់។តួយ៉ាងថ្មីៗនេះតារាចម្រៀងប្រចាំផលិត កម្មហង្សមាសរូបនេះត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ក្រោយបានឃើញស្បែកមុខរបស់លោ កច្បាស់ៗយ៉ាងនេះនៅក្នុងការសម្តែងរឿងភាគ «មេឆា»។
 

ក្រៅពីតារាចម្រៀងលោក ឆន សុវណ្ណរាជ ក៏បានហក់ចូលនៅក្នុងការសម្តែងរឿងភាគមួយចំនួនរបស់ទូរទស្សន៍ហង្សមាស តួយ៉ាងពេលនេះលោកកំពុងមានវត្តមាននៅក្នុងរឿង«មេឆា»រួម ជាមួយលោក ហ្សូណូ នឹង តួឯកស្រី មាន សូនីតា ។

 អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់ត្រង់ៗចំពោះតារាចម្រៀង ឆន សុវណ្ណរាជ ក្រោយពីបានឃើញសម្រស់ផ្ទៃមុខរបស់លោកច្បាស់ៗថា«តួប្រុសមុខអាក្រក់មេស»«តាមពិតសាច់រឿងល្អមើលហើយតែតួប្រុសមុខគាត់អត់សូវសង្ហាហើយស្មូតចឹងហើយបានកូរ៉េរើសតួរកស្អាតសាច់តិចទៀតផ្ទុះម៉ង»«នៅខ្មែរតារាមិនខ្វះមើលមុខតួ» «យក តួម៉ាក់រាជអត់ស្អាតសោះ ខ្វះតួប្រុសខ្ពស់សង្ហាៗណាស់» «មើលមច្ឆាមើលចេញរាងជើងច្បាស់ពេកហើយឆ្គងណាស់តួប្រុសក៏មិនសមទៀតតួចាស់ហើយ»។


បើទោះបីផ្ទុះការរិះគន់ដោយត្រង់ៗបែបនេះលើបណ្តាញសង្គមពីសំណាក់អ្នករិះគន់ប្រមាណជាពីរថ្ងៃទៅហើយ តែគេមិនបានឃើញលោក ឆន សុវណ្ណរាជ ចេញមុខប្រតិកម្មអ្វីឡើយ ។ កន្លងមកតារាចម្រៀងរូបនេះធ្លាប់ចេញមុខបកស្រាយច្បាស់ៗក្រោយពីមានអ្នកមិនពេញចិត្តរឿងលោកច្រៀងបទRemix ដោយបញ្ជាក់ថាលោកច្រៀងដើម្បីតម្រូវទីផ្សារប៉ុណ្ណោះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post