សុខៗតារាចម្រៀងមាឌតូចល្អិត ឌីជេ ក្តិប បានបង្ហោះសារយ៉ាងចាក់ដោតដោយលើកឡើងថាឃើញតែរើសប្រឡងចម្រៀង តែពេលកាន់ពានគ្មានបទឱ្យច្រៀង ។ ជុំវិញសារដ៏ចាក់ដោតរប ស់ឌីជេ ក្តឹប ក៏ទទួលបានការចូលបញ្ចេញមតិពីសំណាក់អ្នកលេងបណ្តាញសង្គមដោយលើកឡើងស្រដៀងគ្នាថាជាយុត្តិសាស្ត្រទីផ្សារដើម្បីរកចំណូលតែប៉ុណ្ណោះ ។
ជឿជាក់ថាមហាជនជាច្រើនប្រាដកជាបានស្គាល់ឌីជេ ក្តិប ដែលមិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេលោកក៏ជាអ្នកនិពន្ធបទចម្រៀងដ៏មានសមត្ថភាពម្នាក់ដែរ ។ សព្វថ្ងៃ ឌីជេ ក្តិប នៅតែបន្តអាជីពនៅក្នុងការងារមួយនេះបើទោះប្រជាប្រិយភាពរបស់លោកមិនរីកត្រដែតដូចប៉ុន្មា នឆ្នាំមុនក្តី។
អ្វីដែលគួរឱ្យកត់សម្គាល់សុខៗ ឌីជេ ក្តិប បានបង្ហោះសារខ្លីដែលមានអត្ថន័យស៊ីជម្រៅថា«និយាយពីការប្រឡងចម្រៀងជ្រើសរើសអ្នកចម្រៀងគឺរើសម៉ែអារើសហើយ តែដល់តាពេលកាន់ពានគ្មានបទចម្រៀងច្រៀង»។ការលើកឡើងរបស់ឌីជេមាឌតូចល្អិតរូបនេះស្របពេលកម្មវិធីរបស់ទូរទស្សន៍ហង្សមាសកំពុងចាប់ផ្តើមប្រកួតប្រជែងនៅកម្មវិធីCambodian Idol រដូវកាលទី៥។
ជុំវិញការលើកឡើងរបស់ ឌីជេ ក្តិប បានធ្វើឱ្យមហាជនមួយចំនួនមានការគាំទ្រ និងបានចូលរួមបញ្ចេញមតិជាហូរហែថា «គេលក់ពាក្យប្រលងយកលុយធូៗបងក្ដឹប 2.5$ x 1លានពាក្យទៅ» «ហាហាជាឧបករណ៍រកSponsor$$ សម្រាប់ក្រុមហ៊ុន។ពួកគេមិនដែលចង់បានអ្នកច្រៀងពិរោះស្អីវា»«ទីផ្សាររបស់គេទេមេអើយបង្កើតកម្មវិធីប្រឡងចម្រៀងដើម្បីរកចំណូលពីsponsorនឹងលក់សំបុត្រគ្នាទិញlicenseកម្មវិធីពីគេមកថ្លៃដែរចឹងហើយប្រឡងគ្រប់រដូវកាល» «ដើរយកតែបទគេច្រៀង»៕