header ads

Sponsor

មិនដឹងថាជាការពិតឬបែបណាទេខណៈកាលពីថ្ងៃទី០៩ យប់មិញនេះតារាកំប្លែង នាងខ្ញុង បានឡាយវីដេអូឱ្យនាយ កៃដរ ជាប្តីប្រញ៉ាប់ត្រឡប់មកភ្នំពេញវិញដើម្បីធ្វើការផ្តិតមេដៃលែងលះជាលើកទីពីរដោយសារនាងមិនអាចទ្រាំបានព្រោះប្តីកាន់ជើងស្ត្រីដទៃទម្លាក់ប្រពន្ធ... ។ 


ខណៈធ្វើបុណ្យឪពុកក្មេកដែលទទួលមរណភាពមិនទាន់បានចប់ស្រួលបួលផង នាង ខ្ញុង បា នបង្ហោះសារដែលមានអត្ថន័យថា«ឆ្អែតចិត្ត តូចចិត្ត ខូចចិត្ត អន់ចិត្ត បន្តទៀតក៏មិនដឹងសង្ឃឹមអី ខ្លួនឯងវាល្ងង់ ចងចាំមិនភ្លេចទេ ឈឺចាប់ណាស់ ជីវិតគ្រួសារការក្បាលដល់កន្ទេល 8ឆ្នាំមិនមានតំលៃស្មើរនឹងគេខលមកមួយនាទីបំផ្លាញគ្រួសារបាន»។

មិនត្រឹមបង្ហោះសារទេតារាកំប្លែងរូបនេះបានឡាយវីដេអូប្រកាសឱ្យ នាយកៃដរ បង្ហើយបុណ្យឱពុករួចរាល់ហើយមកផ្តិតមេដៃលែងលះ។អ្វីដែលជាដើមហេតុបង្ករឱ្យមានរឿងបែបនេះ នាង ខ្ញុង បានលើកឡើងថាដោយ សារស្រ្តីចំណាស់មួយរូបបានខលទៅ នាយកៃដរ ឱ្យអប់រំនាងព្រោះពេលឡាយវីដេអូនាងប្រើសម្តីអាក្រក់ ។


ដោយសារ នាយកៃដរ ជាប្តីជឿពាក្យសម្តីរបស់ស្រ្តីរូបនោះទើបធ្វើឱ្យ នាង ខ្ញុង មានអារម្មណ៍ថាអន់ចិត្តព្រោះប្តីកាន់តែជើងអ្នកដទៃទាំងមិនដែលបានស្គាល់មុខ តែយ៉ាងណា នាងខ្ញុង បានបញ្ជាក់ថាស្រ្តីរូបនោះក៏បានធ្វើការសុំទោសនាងចំពោះរឿងនេះ។

 ដ្បិតមានការលើកឡើងជាសាធារណៈនៅក្នុងការឡាយវីដេអូបែបនេះក្តី តែគេមិនច្បាស់ថាតើសម្តីរបស់តារាកំប្លែង ខ្ញុង  ជាការពិតឬបែបណាឡើយព្រោះមិនមែនជាលើកដំបូងដែលគេបានឃើញប្តីប្រពន្ធតារាកំប្លែងមួយគូនេះមានបញ្ហាបែបនេះនៅលើបណ្តាញសង្គមនោះទេ។បើក្រឡេកមកមើល នាយកៃដរ ហាក់ពុំទាន់មានប្រតិកម្មអ្វីឡើយព្រោះពេលនេះនាយកំពុងជួបទុក្ខធំដោយសារលោកឪពុកទើបចែកឋានកាលពីពេលកន្លងទៅថ្មីៗនេះ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post