header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយថ្មីៗនេះតារាសម្តែង មាន សូនីតា​ បានបង្ហាញពីសកម្មភាពខ្លះៗនៅពីក្រោយការថតរឿងភាគទូរទស្សន៍ «មេឆា» ដោយបានបញ្ជាក់ថារឿងនេះនាងមានការលះបង់ខ្ពស់ព្រោះជារឿងដែលលំបាកខ្លាំងសម្រាប់នាងព្រោះថតនៅក្នុងទឹក ។ មិនតែប៉ុណ្ណោះស្រីស្រស់សម្តីតូចឆ្មាររូបនេះថែមទាំងលាន់មាត់ថា«សិល្បៈស្រុកខ្មែរយើងមានតែអ្នកហៃអើៗ»។


មាន សូនីតា បានបង្ហាញវត្តមានជាថ្មីនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង «មេឆា »ដែលមានលោក ហ្សូណូ និង លោក ឆន សុវណ្ណរាជ ជាតួប្រុស ។ រឿងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើនដោយសារមានការថតនៅក្នុងទឹក តែក៏ទទួលរងការរិះគន់ជាបន្តបន្ទាប់ផងដែរ ។ 

អ្វីដែលកត់សម្គាល់ថ្មីៗនេះ មាន សូនីតា ដែលជាតួស្រីនោះបានចេញវីដេអូខ្លីពីសកម្មភាពខ្លះៗនៅក្នុងការថតរឿងភាគមួយនេះដោយបានភ្ជាប់សារ«សិ ល្បៈស្រុកខ្មែរយើងមានតែអ្នកហៃអើៗ» ។ជាមួយគ្នានោះ មាន សូនីតា បានឱ្យដឹងថា​ ជាការលំបាកខ្លាំងសម្រាប់នាងព្រោះថតនៅក្នុងទឹកដែលមានជម្រៅដល់ទៅ ១០ម៉ែត្រពោលនាងចុះដល់ក្រោមបាតសមុទ្រឯណោះ ពេលខ្លះនាងឈ្លក់ទឹកដល់ទៅ ១០០ដងថែមទៀតទម្រាំថតរួចមួយប្លង់ៗ ពោលនាងលះបង់ដើម្បីឱ្យសិល្បៈមានការរីកចំរើន ។ 


រាជនីក្រម៉ា រូបនេះក៏បាននិយាយទៀតបើតាមគម្រោង «មេឆា»  ត្រូវថតរយៈពេលតែ៤ខែទេ ប៉ុន្តែឡើង ដល់៦ខែដោយសារក្រុមការងារនិងក្រុមសម្តែងមានការលំបាកខ្លាំងព្រោះមិនដូចការសម្តែងនៅលើគោក ហើយកាលដែលនាងលើកឡើងនេះមិនមែនចង់ឱ្យគេអាណិតទេ តែគ្រាន់តែចង់ឱ្យមានការឱ្យតម្លៃកុំរិះគន់ក្នុងន័យជាន់ពន្លិច ប្រៀបធៀបជាមួយរឿងបរទេស ។

តារាបរទេសថតមួយរឿងដេកស៊ីមួយជីវិត សម្រាប់តារាខ្មែរពេលខ្លះចូលដើមថែមទៀតផង ។ មិនមានការលាក់លៀមក្នុងនាមជាតួស្រី មាន​ សូនីតា ទទួលស្គាល់ថាពិតជាមានការបាក់ទឹកចិត្តអានខមិនម្តងៗធ្លាក់ថ្លើមដល់ដី ។ ជាមួយនឹងការលើកឡើងរបស់ មាន សូនីតា ក៏ត្រូវបានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនផ្តល់កម្លាំងចិត្តដល់នាងជាច្រើនផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post