header ads

Sponsor

រហូតមកដល់ពេលនេះរឿងរ៉ាវរបស់តារាចម្រៀង ចេន ដែលផ្តើមចេញពីការចុចស៊ីផ្លេរថយន្តដាក់បុរសម្នាក់នៅតាមដងផ្លូវនិងប្រើពាក្យហែងកាន់តែវែងឆ្ងាយ។ក្នុងម្ចាស់បទ«អាក្របី»រូបនេះបានលើកឡើងថាក្នុងនាមជាកូនប្រុសលោកមិនយល់ព្រមជាដាច់ខាតព្រោះលោកជាមនុ ស្សឱ្យតម្លៃមនុស្សណាស់ ។

គេចាំបានថាកាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមដោយរថយន្តរបស់តារាចម្រៀង ចេន បានស៊ីផ្លេដាក់រថយន្តមួយទៀត ខណៈម្ចាស់រថយន្តនោះបានសួរថា ស៊ីផ្លេដាក់ពីណាគេ?ក្នុងនោះគេបានឮតារាចម្រៀង ចេន បានឆ្លើយថា ចុចទូរសព្ទធ្វើអី ស៊ីផ្លេដាក់ហែង។ ជាមួយវីដេអូមួយនេះបានធ្វើឱ្យមានមតិវែកញែកជាច្រើនដោយអ្នកខ្លះ បានរិះគន់ចំៗទៅលើតារាចម្រៀង ចេន ថាតារាសម្តីឈ្លើយបើកបរគ្មានសីលធម៌ជាដើម  ។ប៉ុន្តែយ៉ាងណាតារាចម្រៀង ចេន និងភរិយាក៏បានចេញមុខឡាយវីដេអូកាលពីថ្ងៃទី ០៩កន្លងទៅនេះដើម្បីបកស្រាយឱ្យបានច្បាស់លាស់។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាវីដេអូដែលអ្នកបើករថយន្តនោះកាត់យកកន្លែងត្រូវទាំងអស់ លោកជាបុគ្គលសាធារណៈចង់ធ្វើឱ្យគ្រប់គ្នាជេរលោកថាបើករថយន្តឈ្លើយ។ ចេន ថា ក្នុងរថយន្តមានលោកនិងគ្រួសាពោលរបើកយឺតបំផុត ប្រហែលកុងទ័រ២០ប៉ុណ្ណោះហើយធ្វើដំណើរស្របគ្នា។

ដ្បិតមានការបកស្រាយបែបនេះពីតារាចម្រៀង ចេន ក្តី តែហាក់មិនទាន់ស្ងប់ដោយនៅក្នុងថ្ងៃទី ១១នេះលោកបានបង្ហោះសំណេរថា «រឿងតូចសោះ - ផុសបរិហាកេរខ្ញុំ២-៣វីដេអូ -ចោទខ្ញុំមានកាំភ្លើង -ចោទខ្ញុំគារធ្លាក់ផ្លូវ -ធ្វើអោយមហាជនជេរប្រមាថមកខ្ញុំទាំងមិនដឹងហេតុផល -ប៉ះពាល់កត្តិយសខ្ញុំ -ចោទខ្ញុំធ្វើអោយមហាមើលមកខ្ញុំជាមនុស្សបែកចែកក្រមាន លាបពណ៌អ្នកដទៃដោយសម្រចអ្នកដ៏ទៃសម្តីលើបបូរមាត់ខ្លួនឯងដើម្បី លក់ឡាន១គ្រឿង តើមានបំណងអ្វីមកលើខ្ញុំ ? 

ដេកលក់ស្រួលពេលឃើញគេរិះគន់ខ្ញុំជាភាពសប្បាយចិត្តរបស់អ្នក បានល្បីគេស្គាល់? ប្រទេសមានច្បាប់ យកឡានគេទៅផុសដោយគ្មានការអនុញ្ញាត ចោទគេមានអាវុធ ចោទខ្ញុំមើលងាយអ្នកដទៃ តាំងពីខ្ញុំនៅក្នុងសង្គមនេះខ្ញុំជៀសណាស់ ខ្ញុំគោរពអោយតម្លៃមនុស្សណាស់ព្រោះខ្ញុំក្រីក្រស៊ូជីវិតមកយូរហើយខ្ញុំយល់ តែបុគ្គលនេះដោយសារអាជីវកម្មដោយការបំពេញចំណង់ល្បីក្នុងTIKTOkធ្វើអោយកត្តិយសដែលខ្ញុំខំសាងបានប៉ះពាល់ ខ្ញុំអត់ព្រមដាច់ខាត ខ្ញុំស្បថក្នុងនាមកូនប្រុស»។
ជុំវិញសំណេររបស់តារាចម្រៀង ចេន ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនបានជំរុញឱ្យលោកធ្វើការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលជាអ្នកបើកបររថយន្តនោះជៀសវាងការខូចកិត្តិយស៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post