header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាងមួយឆ្នាំទៅហើយដែលតារាសម្តែង និង ចម្រៀ ង នៅ សូនីតា្ត បានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក I Am A Singer Cambodia រដូវកាលទីបី ។ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះតារាសម្បុរស្រអែមស្រស់រូបនេះមិនទាន់មានបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសនៅឡើយទេ។ 

ខណៈបានឃើញឌីជេ ក្តិប បាននិយាយថាប្រលងចម្រៀងរើសម៉ែអារើស តែពេលកាន់ពានគ្មានបទឱ្យច្រៀងនោះធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ចំពោះតារាសម្តែងនិងចម្រៀង នៅ ឌី សូនីតា្ត ដែលបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី៣ តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ តែមកដល់ពេលនេះគេមិនទាន់ឃើញនាងចេញបទចម្រៀងនៅឡើយទេក្នុងផលិតកម្មហង្សមាស ។ 

ក្នុងនោះក៏មានការលើកជាចម្ងល់ថាហេតុអ្វី នៅ សូនីត្តា មិនមានបទចម្រៀងដូចម្ចាស់ពានដទៃព្រោះកន្លងមកតារាចម្រៀង វី ឌីណែត និងលោក ដួង វីរៈសិទ្ធ សុទ្ធតែជាអតីតម្ចាស់ពាននៅក្នុងកម្មវិធីនេះដូចគ្នា តែពួកគេមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មនឹងមានប្រជាប្រិយភាពថែមទៀត។ ងាកមក ឌី សូនីត្តា ក៏មិនអន់ដែរព្រោះនាងក៏មានសមត្ថភាពយកឈ្នះបេក្ខភាពជាច្រើនទម្រាំបានក្លាយជាម្ចាស់ពានមួយរូប តែស្ងាត់ឈឹងទៅវិញ ។ 

អ្វីដែលកត់សម្គាល់មិនត្រឹមតែមិនមានបទចម្រៀងច្រៀងទេ សូម្បីតែបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីនានាក៏គេកម្រឃើញវត្តមានម្ចាស់ពានរូបនេះបង្ហាញមុខដែរ ។ ដ្បិតក្លាយជាម្ចាស់ពាន I Am A Singer Cambodia រដូវកាលទីបីមិនបានធ្វើឱ្យប្រជាប្រិយភាពនៅក្នុងអាជីពចម្រៀងមានហាងឆេងជាងមុនក្តី តែមិនបានធ្វើឱ្យអ្នកម្តាយកូនមួយរូបនេះតូចចិត្តស្អិតទ្រូងអ្វីឡើយព្រោះអ្នកនាងក៏មានមុខជំនួញធំៗដែលមានដូចជាម្ចាស់សម្អាងការនិងជាអ្នកលក់ផលិ តផលនៅតាមអនឡាញម្នាក់ដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post