ខណៈមហាជនជាច្រើនកំពុងសម្តែងការចាប់អារម្មណ៍ចំពោះជីវិតអាពាហ៍ពិពាហ៍ស្រីស្អាត វ៉ាឌី ភាលី ដែលជាអតីតបេក្ខភាព The VoiceCambodia ដែលបានទម្លាយភាពឈឺចាប់ដោយ ត្រូវប្តីចុះចេញពីផ្ទះ ៦ ខែទៅមានស្រីថ្មីពេលមកវិញបែរជាសុំលែងលះ ។ ស្រាប់តែគេបានឃើញពិធីការិនី មុត ស្រីនាង បានពោលទាំងចាក់ដោតដែលស្តាប់ហើយពិតជាចត់បាយផងដែរ។
ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាក្រោយពីអតីតកូនក្រុមរបស់តារាចម្រៀង ពេជ្រ សោភា បានទម្លាយវីដេអូភ្ជាប់និងសារដ៏ឈឺចាប់ដែលប្តីរបស់ខ្លួនរៀបការពេញច្បាប់កាលពីអំឡុងឆ្នាំ ២០១៨ នឹងមានកូនពីរនាក់បានចុះចោលផ្ទះរយៈពេល៦ខែហើយបានត្រឡប់មកវិញនឹងសុំនាងលែងលះដោយសារមានអ្នកថ្មី។វីដេអូព្រមទាំងរូបភាពរបស់ វ៉ាឌី ភាលី ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានវែកញែកនឹងបានចូលរួមបញ្ចេញយោបល់និងលើកទឹកចិត្តដល់ វ៉ាឌី ភាលី គ្រប់គ្នា ។ខ្លះទៀតក៏បានលើកឡើងថាស្អាតហើយពូកែនិងមានសមត្ថភាពដូច វ៉ាឌី ភាលី មិនខ្វះទេទៅថ្ងៃក្រោយនឹងអាចរកបានមនុស្សប្រុសដែលល្អទាំងចិត្តល្អទាំងរូបសម្បត្តិថែមទៀត ។
អ្វីដែលកត់សម្គាល់ក្នុងនោះគេបានឃើញពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស មុត ស្រីនាង ដែលតែងតែចែករំលែកនិងបញ្ចេញយោបល់រឿងមួយចំនួននៅក្នុងសង្គម ជាពិសេសជីវិតគ្រួសារនោះក៏បានលើកជាយោបល់ដែលស្តាប់ហើយពិតជាអស់សំណើចផងដែរ ។
ពិធីការិនីរូបនេះបង្ហោះសំណេរថា«តាមពិតទៅប្រុសស្អាតមិនសុទ្ធតែសាវាទេ!រឿងកំពុងល្បីពូនោះក្បត់ប្រពន្ធរាងដូចស្ទះហើយប្រ ពន្ធឡើងស្អាត។ នែហ៍ បើជ្រុលយកប្តីហើយគេក្បត់ ម៉េចម៉ារកអាស្អាតហ្មងទៅ កុំឱ្យខាត»។ទោះមិនបាននិយាយចំឈ្មោះតែសាររបស់អ្នកនាង មុត ស្រីនាង ត្រូវបានគេសន្និដ្ឋានថាអ្នកនាងទំនងសំដៅទៅលើ វ៉ាឌី ភាលី ។សាររបស់ មុត ស្រីនាង បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមអស់សំណើច ហើយខ្លះទៀតបានលើកឡើងថា តែលុយដល់ទោះធាត់អាក្រក់បែបណាក៏ស្រីរត់រកដែរ ..៕