header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយស្ងាត់ៗស្រាប់តែបានឃើញតារាចម្រៀងនិងសម្តែងសាច់ខ្ចី អេឡិច ចាន់ត្រា បង្ហាញរូបភាពរួមគ្នាជាមួយនារីរូបស្រស់ម្នាក់រួមនិងក្មេងតូចដូចគ្រួសារតែមួយអមដោយសារយ៉ាងចាក់ដោតនៅក្នុងថ្ងៃទិវាគុណម្តាយកាលពីថ្ងៃទី ១២ ម្សិលមិញនេះ ។

លោក អេឡិច ចាន់ត្រា ក៏ជាតារាសម្តែងនិងចម្រៀងដែលមានឈ្មោះបោះសំឡេងនាពេលកន្លងមក តែចុងក្រោយនេះលោកមិនសូវនឹកនានៅក្នុងការសម្តែងប៉ុន្មានទេដោយសារជាប់រវល់នៅក្នុងមុខរបរ សេវាកម្មរៀបចំកម្មវិធីប្រគំតន្រី្តដែលត្រូវគេមើលឃើញថាកាក់កបគួរសមសម្រាប់នាពេលបច្ចុប្បន្ន។ អ្វីដែលកត់សម្គាល់លោក អេឡិច ចាន់ត្រា ក៏ជាតារាប្រុសម្នាក់ដែលមានជីវិតហាយសូមិនធម្មតាដែរ តែបើក្រឡេកមើលជីវិតស្នេហារបស់លោកហាក់មិនទាន់មានអ្វីគួរឱ្យចាប់អារម្មណ៍បើទោះកន្លងមកធ្លាប់មានការសង្ស័យថាលោកមានទំនាក់ទំនងស៊ីជម្រៅជាមួយពិធីការិនី ពេជ្រ សេរីរ័ត្ន តាមរយៈការបង្ហាញរូបភាពផ្អែមល្ហែមនាពេលកន្លងមកនៅក្នុងបណ្តាញសង្គមក្តី ។

ប៉ុន្តែនៅក្នុងថ្ងៃទិវាគុណម្តាយកាលពីថ្ងៃទី ១២ ម្សិលមិញនេះ តារារូបសង្ហាម្នាក់នេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយបានឃើញលោកបង្ហាញរូបភាពយ៉ាងមានក្តីសុខជាមួយនារីរូបស្រស់ម្នាក់ដែលមានមុខមាត់ជានារីបរទេសរួមជាមួយកុមារតូចដែលគួរឱ្យស្រឡាញម្នាក់ដោយភ្ជាប់សារដែលមានអត្ថន័យថា«អ្នកម្ដាយគឺជា មនុស្សស្រីដំបូងដែលនៅក្បែរអ្នកចាប់តាំងពីថ្ងៃដែលអ្នកកើត ជាមនុស្សដែលសើចនិងយំជាមួយអ្នក គាត់ជាគ្រូបង្រៀនរបស់អ្នកមុនគេ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក គាត់ផ្ដល់ក្ដីស្រលាញ់មួយដែលគ្មានលក្ខខណ្ឌ មនុស្សស្រីម្នាក់នោះគឺជាម្ដាយរបស់អ្នកអបអរសាទរទិវាអ្នកម្ដាយ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤»។

រូបភាពដ៏ស្រស់ស្អាតនិងពោរពេញទៅដោយក្តីសុខរបស់លោក អេឡិច ចាន់ត្រា ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍និងជូនពរគ្រប់គ្នា។ក្នុងនោះម្នាក់ៗបានលើកឡើងស្រដៀងគ្នាថា ចុមស្ងាត់ៗអាយដលមានប្រពន្ធកូនហើយ ? ខ្លះទៀតថាពិតជាស្រស់ស្អាតស័ក្តិសមគ្នាណាស់ តែក៏មានហ្វេន ហ្វេន ខ្លះយល់ថារូបភាពនេះគ្រាន់ជាការសម្តែងនៅក្នុងឈុតផ្សព្វផ្សាយផលិតផលមួយប៉ុណ្ណោះមិនមែនជាគ្រួសារតូចរបស់តារារូបសង្ហាម្នាក់នេះទេ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post