header ads

Sponsor

មានការចាប់អារម្មណ៍និងចូលរួមបញ្ចេញមតិគ្រប់គ្នាក្រោយពីបានឃើញស្វាមីរបស់តួឯកល្ខោន ផន សុផារី បានបង្ហោះសារគួរឱ្យព្រឺក្បាលដោយភ្ជាប់ជាមួយរូបភាពរបស់ឧកញ៉ា ឈាង រ័ត្ន កាលនៅមានជីវិតដែលស្តាប់ហើយធ្វើឱ្យមហាជនជាច្រើនចង់ដឹងលម្អិតគ្រប់គ្នា ។


បើគិតមកដល់ពេលនេះប្រមាណជាកន្លះឆ្នាំហើយដែលឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពហើយមហាជនមួយភាគធំស្ទើរតែភ្លេចរូបលោកទៅហើយដែរ ។ ប៉ុន្តែថ្មីៗនេះប៉ារបស់ អ៊ែលលី និង បេឡា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ក្រោយលោកបានបង្ហោះសារថាឧកញ៉ា ឈាង រ័ត្ន បានមកលេងរូបលោកទាំងកណ្តាលអាធាត្រ ។

ភ្ជាប់រូបភាពរួមគ្នាលោក សុង សុវណ្ណារ៉ា បានបង្ហោះសំណេរថា«ថ្វីបើពួកយើង ឃ្លាតកាយឆ្ងាយឋាន តែចិត្តប្អូននៅនឹងរលឹកបងជានិច្ចតែមុននឹងបងមកស្រស់ៗពេកហើយ»។តបជាមួយស្វាមីអ្នកនា ង ផន សុផារី បានសរសេរបន្ថែមថា«ដេកលែងលក់ហើយចូលមកក្នុងផ្ទះអត់បានសុខចិត្តនិយាយតាមរបងឆ្លងឆ្លើយឆ្ងាញ់ត្រង់ប្រាប់ថាមកជួយហ្នឹងហ្មងបើមកនៅមែនខែក្រោយដឹងហើយ»។

ជុំវិញការបង្ហោះសាររបស់ប្តីប្រពន្ធអ្នកនាង ផន សុផារី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនព្រឺសម្បុរខ្ញាកគ្រប់គ្នាព្រោះរហូតមកដល់ពេលនេះមហាជនមួយចំនួនបានភ្លេចរឿងរ៉ាវធ្វើអត្តឃាតរបស់ឧកញ៉ា ឈាង រ័ត្ន ទៅហើយ ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកខ្លះបានជឿថាជារឿងពិតហើយខ្លះទៀតបានបញ្ចេញយោបល់ឱ្យ ផន សុផារី ធ្វើបុណ្យឧទិ្ទសកុសលឱ្យលោក ឈាង រ័ត្ន បន្ថែមទៀតផងដែរ ។ ក្នុងនោះក៏មានមនុស្សមួយចំនួនបានជូនពរឱ្យអ្នកនាង​ ផន សុផារី មានដំណឹងល្អជាកូនប្រុសក្នុងពេលឆាប់ៗនេះទៀតផង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post