header ads

Sponsor

មហាជនជាពិសេសអ្នកគាំទ្រជាច្រើនបានចូលរូមរំលែកទុក្ខនិងសោកស្តាយដល់ តារាចម្រៀង សួស វីសា និងលោក ថមមី ដែលបានបាត់បង់អ្នកម្តាយក្មេកនិងម្តាយបង្កើតនៅក្នុងថ្ងៃទី ១៤នេះដោយគ្មានថ្ងៃត្រឡប់។អ្វីដែលកត់សម្គាល់ក្រៅពីបង្ហាញការរន្ធត់ចិត្តលោក ថមមី បានសន្យាចំពោះមុខអ្នកម្តាយនឹងមើលថែគ្រួសារឱ្យបានល្អក្រោយអត់ពីអ្នកមានគុណ ។

ជាមួយនឹងការបង្ហោះរូបអ្នកម្តាយជាទីគោរពស្រឡាញ់តារាសម្តែង ថមមី បានរៀបរាប់យ៉ាងសោកសៅថា«RIP ខណៈពេលនេះគ្រួសារខ្ញ៉ំមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ខ្ញ៉ំ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង 2:20 នាទីយប់ ម៉ែគាត់ជាមនុស្សល្អណាស់ ជាភរិយាដ៍ល្អជាពលរដ្ឋដែលមានបងប្អូនសាច់ញាត្តិគោរពស្រលាញ់ម៉ែជាស្ត្រីឆ្នើមប្រចាំស្រុកភូមិក្នុងការ ងារជួយសង្គមជាតិម៉ែតែងតែធ្វើបុណ្យជួយកសាងវត្តអារាមច្រើនណាស់បុណ្យម៉ែធំណាស់កូនសងមិនអស់ទេ ពីពេលនេះតទៅ កូនលែងបានជួបមុខម៉ែទៀតហើយ សូមបួងអោយម៉ែទៅកាន់ឋានសួគ៍ កូនស្រលាញ់ម៉ែ ម៉ែអើយកូនសន្យានិងមើលថែរក្សាក្រុមគ្រួសារយើងអោយបានល្អបំផុត អោយម៉ែបានមើលពីឋានសួគ៏មក កូនស្រលាញ់ម៉ែខ្លាំងណាស់ គ្រួសារខ្ញ៉ំបានមកធ្វើបុណ្យសពតាមប្រពៃណីជូនម៉ែនៅស្រុកកំណើតស្រុកកោះធំខេត្តកណ្តាលចន្លោះស្ពាន 64 -65 បងប្អូនដែលស្រលាញ់ចូលចិត្តគ្រួសារខ្ញ៉ំអាចមកចូលរួមបុណ្យដោយផ្ទាល់បាន »។


ងាកមកអ្នកនាង សួស វីសា ឯណេះវិញក៏មិនខុសពីស្វាមីដែរបានពោលពាក្យយ៉ាងតក់ស្លុតថាលឿនពេកហើយម៉ែ ។

ចំពោះការជួបទុក្ខធំរបស់អ្នកម្តាយលោក ថមមី និងអ្នកនាង សួស វីសា ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើន ។គេមិនទាន់ដឹងថាអ្នកម្តាយរបស់លោក ថមមី ចែកឋានយ៉ាងលឿនបែបនេះដោយសារជំងឺអ្វីឡើយព្រោះមើលទៅអ្នកម្តាយតារារូបនេះក៏មានសុខភាពមាំទាំល្អនិងមិនទាន់មានវ័យទ្រុឌទ្រោមនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post