header ads

Sponsor

ដ្បិតទទួលរងការរិះគន់ពីសំណាក់មហាជនច្រើនពីស្បែកមុខមិនម៉ត់រលោងដូចដែលធ្លាប់ឃើញនូវក្នុងរូបភាពដូចសព្វដងក្តី តែតារាចម្រៀង ឆន សុវណ្ណរាជ ហាក់មិនចាប់អារម្មណ៍បកស្រាយអ្វីឡើយ ។ ប៉ុន្តែក្នុងនាមជាតារារួមទ្រនំ ពេជ្រ សោភា ក៏បានចេញមុខនិយាយពីដើមចមខ្លះៗដែលធ្វើឱ្យលោក ឆន សុវណ្ណរាជ មានផ្ទៃមុខមិនស្រស់សង្ហាដូចនេះ ។ 
 

សម្រាប់រឿងភាគទូរទស្សន៍«មេឆា» ទទួលបានទាំងការចាប់អារម្មណ៍និងការរិះគន់ពីសំណាក់មហាជន ។ ជាក់ស្តែងថ្មីៗនេះអ្នកទស្សនាជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយបានឃើញរូបភាពមួយរបស់តារាចម្រៀង ឆន សុវណ្ណរាជ ដែលមើលទៅហាក់មិនស្រស់សង្ហា ធ្វើឱ្យមានការរិះគន់ជាបន្តបន្ទាប់ ។

 ប៉ុន្តែយ៉ាងណាលោក ឆន សុវណ្ណរាជ មិនបានចេញមុខតបតអ្វីឡើយ ។ បើក្រឡេកមើលតារាចម្រៀង ពេជ្រ សោភា ដែលតែងបង្ហាញភាពល្អូកល្អើនជាមួយលោក ឆន សុវណ្ណរាជ នឹងជាមិត្តជិតដិតនោះក៏បានចេញមុខទម្លាយពីមូលហេតុមួយចំនួនដែលធ្វើឱ្យលោកមានស្បែកមុខមិនរលោងស្អាតបែបនេះ។
 

តារាចម្រៀង ពេជ្រ សោភា បាននិយាយថា «ក្នុងពេលថតរឿងនោះខ្ញុំអាចនិយាយក្តៅត្រជាក់ៗថតនៅសមុទ្រគេងអត់គ្រប់កាលនោះក្នុងឆ្នាំ ២០២២សុខភាពគាត់អត់ល្អទេត្រូវញ៉ាំថ្នាំជាប្រចាំថ្នាំនោះក្តៅក្នុងណាស់»។ជុំវិញការបកស្រាយរបស់ ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនក៏បានស្ងប់ចិត្តហើយខ្លះទៀតក៏បានលើកឡើងថាសូម្បីតែតារាបរទេសក៏មានស្បែកមុខមិនស្រស់ស្អាតដែរ តែសំខាន់គេមានបច្ចេកទេសថតកាត់តអេឌីតដើម្បីឱ្យរូបភាពចេញមកត្រជាក់ភ្នែកឃើញតួស្អាតៗ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post