header ads

Sponsor

ស្ថិតក្នុងវ័យ ៤៣ឆ្នាំមហាជនភាគច្រើនសុទ្ធតែលាន់មាត់សរសើរថារូបសម្រស់របស់តារាច ម្រៀង ណុប បាយ៉ារិទ្ធ នៅតែក្មេងនិងស្រស់សង្ហាហើយការលេងស្ទីលស្លៀកពាក់ទៀតសោតក៏មិនចាញ់តារាស្រករក្រោយប៉ុន្មានដែរ ។ ក្នុងនោះក៏មានការសង្ស័យថាតារាចម្រៀងរូបនេះលួចទៅកែបន្ថែមសម្រស់ក្រោមមុខកាំបិតថែមទៀតផង ។ 

ខណៈតារាចម្រៀង ឆន សុវណ្ណរាជ ត្រូវអ្នកគាំទ្រជាច្រើនរិះគន់ថាមានស្បែកមុខចាស់មិនរលោងស្អាត មិនប៉ុន្មានផងក៏មានការលើកឡើងនិងសង្ស័យថាតារាចម្រៀងរៀមច្បងលោក ណុប បាយ៉ារិទ្ធ ទៅកែកុនសម្រស់ផ្ទៃមុខទើបលោកកាន់តែស្រស់សង្ហានិងមានផ្ទៃមុខក្មេងទាក់ទាញជាងមុនទៅទៀត ។

 ដើម្បីបំបាត់ចម្ងល់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចំណាយពេលប្រមាណជាងបួននាទីនៅក្នុងវីដេអូមួយដោយរៀបរាប់ថាលោកមិនបានកែកុនសម្ជស្សឡើយមិនថាច្រមុះ ភ្នែកនិងចង្កា ។ ប៉ុន្តែលោកទទួលស្គាល់ថាលោកមានការយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់ Skin Care ខ្លាំងបើទោះលោកមានការងាររវល់ច្រើនបែបណាក៏ដោយ ។ មួយវិញទៀតផលិតផលរក្សាស្បែកមុខរបស់តារាចម្រៀងប្រចាំផលិតកម្មយក្សរូបនេះក៏មិនមែនធម្មតានោះដែរសុទ្ធតែជាផលិតផលល្បីៗរបស់ប្រទេសអាមេរិកដែលមួយឈុតៗតម្លៃរាប់ពាន់ដុល្លារឯណោះ ។

ជុំវិញការលើកឡើងរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការយល់ស្របព្រោះបើនិយាយពីវ័យរបស់លោកជាង ៤០ឆ្នាំទៅហើយ តែសម្រស់របស់តារាវ័យក្មេងល្មមៗវ៉ាមិនរួចជាមួយលោកឡើយ ។ អ្វីដែលកត់សម្គាល់ទោះមានវ័យជ្រេ និងមានជីវភាពធូរធារក្តី តែតារាចម្រៀង ណុប បាយ៉ារិទ្ធ នៅតែបន្តរស់ក្នុងជីវិតនៅលីវយ៉ាងរីករាយដោយមិនខ្វល់ខ្វាយនៅក្នុងការកសាងគ្រួសារដូចមិត្តរួមទ្រនំនោះទេ។ក្រៅពីតារាចម្រៀងលោ ក ណុប បាយ៉ារិទ្ធ តែងលេចមុខនៅក្នុងនាមជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាសស្ទើរគ្រប់កម្មវិធី ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post