header ads

Sponsor

អ្នកនាង លី ម៉ារីណា បានបង្ហាញការរំភើបជាខ្លាំងដោយបានទទួលការSurpriseពីសំណាក់កូនស្រីរបស់ស្វាមីលោក ទៀង ច័ន្ទសារ ដូចកូនបង្កើតនៅក្នុងថ្ងៃទិវាគុណម្តាយដែលបានកន្លងទៅថ្មីៗនេះ ។ អ្នកគាំទ្រជាច្រើនដែលបានឃើញនូវរូបភាពនេះសុទ្ធតែបានបង្ហាញនូវក្តីរីករាយក្រោយឃើញតារាសម្តែង លី ម៉ារីណា មានភាពកក់ក្តៅក្រោយសាងគ្រួសារថ្មីបែបនេះ។

ទោះមិនមែនជាម្តាយបង្កើត តែគេតែងឃើញអ្នកនាង លី ម៉ារីណា ផ្តល់ក្តីស្រឡាញ់និងការមើលថែដល់កូនស្រីរបស់ស្វាមីដូចកូនបង្កើតដែលគេបានឃើញតាមរយៈរូបភាពមួយចំនួនដែលបានចែករំលែកនៅក្នុងបណ្តាញសង្គមនាពេលកន្លងមក ។

 ជាមួយនឹងក្តីស្រឡាញ់ស្មោះរបស់អ្នកនាង លី ម៉ារីណា ក៏ទទួលបានការតបស្នងពីសំណាក់កូនស្រីស្វាមីនៅក្នុងថ្ងៃទិវាគុណម្តាយដោយការSurpriseនូវផ្លែឈើដ៏ស្រស់ស្អាត ។ ដ្បិតមិនមានតម្លៃថ្លៃ តែបានធ្វើឱ្យអ្នកនាង លី ម៉ារីណា ញញឹមបិទមាត់មិនជិតដែលភ្ជាប់ជាមួយរូបភាពនោះអ្នកនាង លី ម៉ារីណា បាននិយាយថា«អរគុណកូនស្រីម៉ាក់ដែលបានសប្រាយថ្ងៃទិវាម្តាយជូនម៉ាក់ដោយក្តីស្រ ឡាញ់ចេញពីបេះដូង»។ ងាកមកលោក ទៀង ច័ន្ទសារ ឯណេះវិញក៏បានបង្ហាញនូវភាពរីករាយក្រោយឃើញកូនស្រី និងភរិយាថ្មីមានសម្ព័ន្ធភាពស្អិតរមួតដូចសាច់បង្កើតបែបនេះ ។

ក្រោយរៀបការភ្លាមៗអ្នកនាង លី ម៉ារីណា ក៏មានបំណងចង់បានកូនប្រឡែងដូចប្តីប្រពន្ធដទៃដែរ តែរហូតមកដល់ពេលនេះគេមិនទាន់ឃើញគូស្នេហ៍វ័យកណ្តាលមួយគូនេះមានដំណឹងល្អនៅឡើយទេ ។ ដោយសារស្វាមីធ្លាប់ជាអតីតអ្នកសម្តែងដែរដូនេះអ្នកនាង លី ម៉ារីណា ត្រូវបានស្វាមីបើកទូលាយនៅក្នុងអាជីពសិល្បៈដោយមិនមានការហាមឃាត់ឬប្រចណ្ឌអ្វីឡើយ ។ ប៉ុន្តែចុងក្រោយនេះអ្នកនាងហាក់មិនទាន់មានសកម្មភាពថ្មីៗនៅឡើយទេដោយសារជាប់រវល់នៅក្នុងការងារជំនួញច្រើនជាង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post