ដ្បិតក្លាយជាអ្នកម៉ាក់ទៅហើយក្តី តែតារាសម្តែងកូនកាត់ ម៉ៃយ៉ា នៅតែមានសម្រស់ស្អាតផូរផង់ហើយបើក្រឡេកមើលជីវិតគូក៏កាន់តែមានក្តីសុខនិងភាពកក់ក្តៅមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នានោះទេ ។
ទោះមិនបានរៀបការអធិកអធមទៅតាមប្រពៃណីខ្មែរដូចស្ត្រីដទៃតែសព្វថ្ងៃជីវិតគូរបស់តារាសម្តែង ម៉ៃយ៉ា មានភាពពេញលេញនិងពេញដោយសុភមង្គលបើទោះនាងសាងស្នេហ៍ភេទដូចគ្នាក្តី ។ ជារឿយៗគេតែងឃើញតារាកូនកាត់អាល្លឺម៉ង់រូបនេះបង្ហាញរូបភាពជាលក្ខណៈគ្រួសារតូចរបស់គេដែលមើលទៅពិតជាមានភាពកក់ក្តៅជាខ្លាំងក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។
កន្លងមក ម៉ៃយ៉ា ធ្លាប់អះអាងថាចង់បានកូនភ្លោះតែដោយ សារសុខភាពមិនអំណោយផលទើបនាងសម្រេចយកកូនតែម្នាក់ ។ ម៉ៃយ៉ា ជាសិល្បការិនីម្នា ក់ដែលមានភាពក្លាហានហ៊ានបើកចំហរក្នុងការមានស្នេហាភេទដូចគ្នាក្នុងចំណោមអ្នកសិ ល្បៈ មួយចំនួន ។បើតាមប្រភពអ្នកជិតដិតជាមួយ ម៉ៃយ៉ា បានបង្ហើបថាក្រោយមានកូន ម៉ៃយ៉ា កាន់តែទទួលបានការស្រឡាញ់និងយល់ចិត្តពីសំណាក់គូស្នេហ៍ភេទដូចគ្នាកាន់តែខ្លាំងគួរឱ្យ ច្រណែន ។
ដោយសារតែរូបសម្រស់នៅតែស្រស់សោភា ម៉ៃយ៉ា នៅតែមានហាងឆេងខ្ពស់នៅក្នុងការថតស្ប៉តផលិតផលនានា ជាពិសេសសម្អាងការតែម្តង ។ ប៉ុន្តែសម្រាប់ការថតរឿងប៉ុន្មានឆ្នាំចុងក្រោយនេះនាងមិនមានសកម្មភាពអ្វីឡើយ ។ ម៉ៃយ៉ា ក៏ជាសិល្បការិនីម្នាក់ដែលមានប្រជា ប្រិយភាពខ្ពស់នៅក្នុងចំណោមតារាល្បីលំដាប់ប្រទេសម្នាក់ដែរ ៕