ក្រោយក្លឹបបាល់ទាត់ ព្រៃវែង ប្រកាសរំសាយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្តាយជាខ្លាំង ។ដ្បិតមិនបានទម្លាយពីមូលហេតុនៃការបញ្ចប់ក្លឹបបាល់ទាត់នេះក្តី តែគេបានឃើញលោក ម៉ៃ សុគន្ធ ស្នើសុំឱ្យអ្នករិះគន់រឿងស្ពនស័រ ស្រារៃលុយដើម្បីចូលរួមឱ្យក្លឹបបាល់ទាត់តំណាងឱ្យខេត្តព្រៃវែងបានបន្តដំណើរទៅមុខទៀត។
ក្រោយក្លឹបបាល់ទាត់តំណាងឱ្យខេត្តព្រៃវែង ប្រកាសរំសាយនោះលោក ម៉ៃ សុគន្ធ ដែលមានរហស្សនាមថា កំពូលទើសបានចូលរួមបញ្ចេញយោបល់ថា «ពេលគេផ្សាយស្រា ចេះនិយាយ ឈប់ផ្សាយៗ ប៉ះពាល់ៗបើយើងមិនផឹកគ្មានណាមកហែកមាត់យើងផឹកទេចុះល្បែង បើយើងមិនរមាស់ដៃក៏គ្មាន នណាមកទាញដៃទៅដែរ។ ខ្ជិលនិយាយ តែនិយាយវាវែងឆ្ងាយ។ មិនមើលអោយធំសោះ តាមតែគ្នា ចាំរលាយអស់ចាំគិតគូរឡើងវិញមែន!?ហេហេ ស្រាមិនផ្សាយអ្នកផឹកនៅតែមានផឹក បារីនៅតែមានអ្នកជក់ ល្បែងនៅតែមានអ្នកលេង សំខាន់ ខ្លួនឯងទេ អ្នកបញ្ជាអូ!ភ្លេចមួយ សូមអញ្ជើញបណ្ឌិតរិះគន់ រឿង ស្ពនស័រ ទាំងឡាយ ជួយ រាយលុយគ្នា រឺ បើកកុង ដាក់លុយគ្នា ជួយ ក្លឹបដែលបាន បិទផង (ចាំមើលអើតក្បាលមកបុន្មាននាក់!?)»។
ជុំវិញការលើកឡើងរបស់លោក ម៉ៃ សុគន្ធ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រដោយខ្លះបានលើកឡើងថានៅក្រៅប្រទេសក៏បែបនេះដែរមិនចង្អៀតពេកទេចំពោះការចូលរួមឧបត្ថម្ភ ។ ខ្លះទៀតបានសម្តែងការសោកស្តាយធនធានព្រោះក្លឹបបាល់ទាត់នេះប្រជុំទៅដោយ កីឡាករវ័យក្មេងៗដែលមានសមត្ថភាព ។ គួរបញ្ជាក់ថាក្លឹបបាល់ទាត់ព្រៃវែងធ្លាប់ឈ្នះជើងឯកពានរង្វាន់សម្ដេចថ្នាក់ខេត្ត និងទទួលបានចំណាត់ថ្នាក់លេខ៣ ថ្នាក់ជាតិ នៅក្នុងឆ្នាំ២០២០ ៕