header ads

Sponsor

មានការចាប់អារម្មណ៍និងបញ្ចេញមតិជាហូរហែក្រោយតារាកំប្លែង ស្រីពីន បានត្អូញត្អែរថាឈឺល្មមៗសម័យនេះអត់លុយដឹងតែងាប់ហើយ ។ ការលើកឡើងរបស់តារាកំប្លែងរូបនេះក្រោយនាងបញ្ជាក់ថាពេទ្យគិតលុយថ្លៃសេរ៉ូមដល់ទៅ ១៥០ដុល្លារហើយថ្នាំទិញគិតប្រាក់ផ្សេង ។

មិនមែនជារឿងចម្លែកទេកន្លងមកគេតែងឃើញមានរឿងរ៉ាវស្រដៀងតារាកំប្លែង ស្រីពីន កើតឡើងជាហូរហែនៅតាមបណ្តាញសង្គមស្ទើររាល់ថ្ងៃ ។ យ៉ាងណាមិញថ្មីៗនេះតារាកំប្លែងដែលមានប្រជាប្រិយភាព ស្រីពីន បានបង្ហោះសំណេរយ៉ាងចាក់ដោតនៅក្នុងគណនីយផ្ទាល់ខ្លួនថា «ពេទ្យសម័យនេះ អ្នកឈឺល្មមៗអត់លុយអី ដឹងតាងាប់អោយហើយទៅ ! មិនដែលនិយាយទេទ្រាំយូហើយដាក់សារ៉ូម ចាក់អីចូលសារ៉ូមគិតលុយ150$ ថ្នាំទិញក្រៅផ្សេង ! ចុះបើគ្នាអ្នកអត់ តើត្រូវទៅណា?»។

ទោះបីជាបានលើកឡើងបែបនេះក្តី តែតារាកំប្លែងរូបនេះមិនបានបញ្ជាក់ច្បាស់លាស់ថាតើមន្ទីរពេទ្យដែលនាងបានទៅនោះជាមន្ទីរពេទ្យឯកជនលំដាប់អភិជនមានឈ្មោះអ្វីឡើយ ។ តបជាមួយការបង្ហោះរបស់ ស្រីពីន ក៏មានអ្នកគាំទ្រជាច្រើនបានលើកឡើងស្រដៀងគ្នាថា«យូរហើយទើបដឹង» «ពេទ្យគេរៀនអស់លុយច្រើនណាស់ចឹងគេកាប់យើងអ្នកឈឺយកដើមមកវិញ»។ ប៉ុន្តែក៏មានអ្នកខ្លះបានបញ្ចេញយោបល់បែបវិជ្ជមានថា«មិនមែនគ្រប់ពេទ្យសុទ្ធតែបែបនេះទេ»។

ស្រីពីន ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានរូបសម្រស់ស្រស់ស្អាតនិងមានប្រជាប្រិយភាពគួរសមនៅក្នុងចំណោមតារាកំប្លែងជំនាន់ក្រោយ ។ ជារឿយៗគេតែងឃើញសកម្មភាពរបស់នាងនៅក្នុងកម្មវិធីអ្នកជិតខាងរបស់ទូរទស្សន៍ភីអិនអិន ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post