header ads

Sponsor

មិនអាចទប់កំហឹងបានអតីតMiss Grand Cambodia 2023 ភឹម ស្រីនោ បានបង្ហាញអាការៈមិនពេញចិត្តក្រោយពីមានគណនីយហ្វេសប៊ុកមួយបានចូលទៅខមិននូវពាក្យពេចន៍អសុរោះដោ យប្រៀបធៀបកញ្ញាថាមានស្បែកដូចសត្វគង្គក់ នឹងមានសាច់យារដូចអ្នកមានកូន  បួន ប្រាំនាក់ ។

ដ្បិតបានផុតតំណែងទៅហើយក្តី តែអតីតបវរកញ្ញារូបនេះនៅតែមានហាងឆេងនៅក្នុងការងារសិល្ប ពោលកញ្ញាតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើន ជាពិសេសនៅក្នុងកម្មវិធីប្រកួតសម្រស់របស់សិស្សប្អូនតែម្តង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ ភឹម ស្រីនោ បានបង្ហាញការខឹងសម្បារក្រោយពីបានឃើញអ្នកលេងហ្វេសប៊ុកមួយរូបបានចូលទៅខមិនទៅលើរូបភាពរបស់កញ្ញាជាសាធារណៈនូវពាក្យសម្តីមិនសមរម្យថា «តែកុំភ្លេចមើលរូបរាងខ្លួនឯងផងបវរកញ្ញាអីសាច់ឱ្យដូចគីងគក់ខំយកស្បៃមកបាំងយ៉ាងណាក៏បាំងមិនជិតដែរសាច់ដូចមនុស្សមានកូន ៤. ៥ ធាត់ក៏ធាត់យារក៏យារត្រឡប់ទៅមើលការដើរខ្លួនឯងផងបវរកញ្ញាគីងគក់»។ ខមិនមួយនេះបានធ្វើឱ្យស្រីស្អាត ភឹម ស្រីនោ ទប់កំហឹងមិនបានដោយបានលើកឡើងថាសុំសិទ្ធការពារខ្លួនម្តង ។ ក្នុងនោះកញ្ញាបានភ្ជាប់សារដែលមានអត្ថន័យថា«តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែលចំពោះខំមិនបែបនេះ?កុំអាងតែមាន Facebook មួយក្លាយជាអ្នករិះគន់គេមើលងាយគេ ក្លាយជាអ្នកវិភាគ អ្នកកាត់ក្ដីគេ រត់តាមហេតុការឲ្យតែឃើញមិនចាំថារឿងហេតុមកពីអ្វី ល្អឬអាក្រក់ទេ ប្រើអារម្មណ៍ អគតិរបស់ខ្លួនវាយប្រហារគេ គ្រប់យ៉ាងមានដែនកំណត់»។

ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការហួសចិត្តក្រោយពីបានឃើញការបញ្ចេញមតិរបស់អ្នកលេងហ្វេសប៊ុករូបនោះមកលើអតីតបវរកញ្ញា ភឹម ស្រីនោ ។ ប៉ុន្តែក៏មានអ្នកខ្លះបានលើកទឹកចិត្តនឹងបានផ្តល់ជាយោបល់ឱ្យ ភឹម ស្រីនោ ថាកញ្ញាគួរធ្វើការកែប្រែចំ ពោះរូបសម្រស់របស់ខ្លួនដោយការហាត់ប្រាណ និងទទួលទានបន្លែផ្លែឈើដើម្បីឱ្យសម្បុរ ស្បែកសភ្លឺរលោងស្អាត ។  ភឹម ស្រីនោ បានទទួលស្គាល់ថាខ្លួនមិនមែនល្អគ្រប់ដប់ហើយស្អាតដូចទេពអប្សរទេ តែពាក្យពេចន៍ខ្លះចេញមកជាលក្ខណៈមើលងាយកញ្ញា តែម្តង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post