header ads

Sponsor

ចុងក្រោយនេះ ស្រីនា ដែលជាបុគ្គលល្បីនៅក្នុងបណ្តាញសង្គមហាក់ទទួលរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកលេងបណ្តាញសង្គម។ប៉ុន្តែយ៉ាងណាសម្រាប់ការរិះគន់ក្នុងន័យស្ថាបនាលើកនេះ ស្រីនា ទទួលយកដោយរីករាយនឹងអរគុណដល់ការផ្តល់យោបល់ពីសំណាក់ ហ្វេន ហ្វេន ផងដែរ ។ 
 

គេចាំបានថាកាលពីពីរថ្ងៃមុននេះ ស្រីនា បានបង្ហាញវីដេអូមួយដែលមានរយៈពេលប្រមាណជាង ១០នាទី ដោយបើករថយន្តបណ្តើរធ្វើការឆ្លើយតបសំណួរផ្សេងៗទៅកាន់អ្នកគាំទ្ររបស់ខ្លួនទាំងក្នុងពេលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ។ វីដេអូមួយនេះរបស់ ស្រីនា ក្រៅពីឆ្លើយសំណួររបស់អ្នកគាំទ្រខ្លួនត្រូវបានគេមើលឃើញថា Influencers រូបនេះក៏កំពុងឆ្លៀតផ្សព្វ ផ្សាយរថយន្តដែលខ្លួនកំពុងប្រើប្រាស់ផងដែរ ។ 

ដ្បិតការបើកបររថយន្តរបស់ ស្រីនា និងការផ្តល់ចម្លើយទៅកាន់ ហ្វេន ហ្វេន មានការរលូនក្តី តែក៏មានការចូលរួមបញ្ចេញយោបល់រិះគន់ក្នុងន័យស្ថាបនាពីសំណាក់អ្នកលេងហ្វេសប៊ុកចំពោះការធ្វើវីដេអូរបស់ ស្រីនា ។ ក្នុងនោះក៏មានការបញ្ចេញមតិរិះគន់ជាច្រើនថា «យើងជាមនុស្សគេចាប់អារម្មណ៍ច្រើនចឹងយើងត្រូវធ្វើអីគំរូរល្អដល់គេអ្នកមើលផង» «រវល់ខ្លាំងដល់ថ្នាក់អត់មានពេលឆ្លើយមកឆ្លើយពេលបើកបរចឹង» «មិនគួរឡាយវិដេអូឆ្លើយសំនួរពេលកំពុងបើកបរឡានទេ ការធ្វេសប្រហែសរបស់យើងអាចនាំគ្រោះថ្នាក់ដល់សុវត្តិភាពអ្នកដំនើរលើដងផ្លូវ » «បើកឡានផងឡាយផង អារម្មណ៍មិនមូលបើសិនគ្រោះថ្នាក់ងាប់តែឯងវាមិនអីខ្លាចតែចង្រៃដល់គេ»។


អ្វីដែលកត់សម្គាល់សម្រាប់ការរិះគន់ដូចព្យុះចំពោះវីដេអូលើកនេះ ស្រីនា ក៏បានបង្ហាញការទទួលយកដោយលើកឡើងថានឹងកែសម្រួលនៅពេលក្រោយ ។នេះជាលើកទីពីរសម្រាប់ ស្រីនា បន្ទាប់ពីមួយរយៈមុននាងត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនប៊ូលីចំពោះរូបសម្រស់ដោយបានលើកឡើងថាធាត់ខ្លាំងក្រោយរៀបការ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post