header ads

Sponsor

គ្រាន់តែឡើងកាន់តំណែងជាប្រធានសមាគមសិល្បៈករខ្មែរភ្លាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញការយកចិត្តទុកដាក់ដល់វីរៈសិល្បករជើងចាស់ជាបន្តបន្ទាប់ដែលមានដូចជាការចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យជាដើម ។ តួយ៉ាងថ្មីៗនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញការយកចិត្តទុក្ខដាក់ក្រោយដឹងថាលោកយាយ ខាវ ថងញ៉ុត ដែលកំពុងមានជំងឺមិនអាចដើរបាន ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពយ៉ាងសកម្មក្រោយទទួលតំណែងប្រធានសមាគមសិល្បៈករថ្មីពីតារាសម្តែង ចន ច័ន្ទលក្ខិណា ។តួយ៉ាង​ លោកជំទាវអ្នកឧកញ៉ាបានចុះទៅដល់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខដល់វីរៈសិល្បករចាប៉ីដងវែងលោកតា គង់ ណៃ​ដែលបានចូលសម្រាកនៅមន្ទីរពេទ្យនាពេលថ្មីៗនេះ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងថ្ងៃទី ២១ ម្សិលមិញនេះលោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ ក៏បានចុះទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ដែលជាភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺធ្ងនធ្ងរមិនអាចដើរនិងងើបអង្គុយរួច ។ ជាមួយនឹងវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឱ្យលោកយាយ ខាវ ថងញ៉ុត បានបង្ហាញនូវក្តីរំភើបរហូតទប់ទឹកភ្នែកមិនបានព្រោះកន្លងមកលោកយាយហាក់មិនសូវទទួលបានការយកចិត្តទុកដាក់ពីក្រសួងពាក់ព័ន្ធបើទោះស្វាមីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានបន្សល់នូវមរតកចម្រៀងជាច្រើនក្តី។

ក្នុងវ័យ ៨៥ឆ្នាំភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កំពុងមានជំងឺប្រចាំកាយជាច្រើនមុខដូចជា ឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបានហើយបច្ចុប្បន្ន កំពុងសម្រាកនៅផ្ទះសាច់ញាតិនៅទីក្រុងភ្នំពេញដើម្បីរង់ចាំការព្យាបាលបន្ត។កន្លងមកលោកយា យ ខាវ ថងញ៉ុត រស់នៅជាមួយកូនស្រីច្បងដែលមានវ័យ៧០ឆ្នាំនៅខេត្តស្ទឹងត្រែង។ជាមួយនឹងកាយវិការយកចិត្តទុកដាក់ដល់វីរៈសិល្បករចាស់ៗរបស់ប្រធានសមាគមសិល្បករថ្មី បានធ្វើឱ្យមហាជនក៏ដូចជាសិល្បករការិនីជាច្រើនរំពឹងថាប្រធានសមាគមថ្មីដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងធ្វើឱ្យសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនទ្វេរឡើងមួយកម្រិតទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post