header ads

Sponsor

មានការភ្ញាក់ផ្អើលនិងចង់ដឹងគ្រប់គ្នាក្រោយពីអ្នកលេងហ្វេសប៊ុកមួយ បានរៀបរាប់រឿងរ៉ាវយ៉ាងវែងអន្លាយរបស់និស្សិតស្រីម្នាក់ដែលត្រូវក្រុមតារាចម្រៀងរ៉េបធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈ។បើទោះមិនបានបង្ហាញឈ្មោះរបស់ Rapper ទាំងពីររូបក្តី តែគណនីយហ្វេសប៊ុកនោះបានបញ្ជាក់ថាជា Rappers ដែលល្បីទើបតែចេញបទថ្មីកំពុង viral ក្នុង TikTok ។

គណនីយហ្វេសប៊ុកនោះមានឈ្មោះថា Ricky ScoTt រឿងហេតុនេះបានកើតឡើងតាំងពីថ្ងៃទី ១០ ខែមិនាមកម្លេះ  តែមូលហេតុដែលនិស្សិតស្រីរូបនោះមិនបានដាក់ពាក្យបណ្តឹងដោយសារនាងខ្លាចគេ ជាពិសេស ខ្លាចនិងប្រឈោមមុខទៅលើសង្គមទើបសុខចិត្តរក្សាស្ងប់ស្ងាត់ក្តីទាំងឈឺចាប់ ។បើតាមការរៀបរាប់នារីរូបនោះទទួលបានការបៀតបៀននឹងត្រូវគេចាប់រំលោភនៅពេលដែលនាងស្រវឹងហើយអ្នកប្រព្រឹត្តមានគ្នា ៤. ៥នាក់ ដោយមានពីររូបជាតារាចម្រៀងរ៉េប ។ ទាំងនេះជាការរៀបរាប់យ៉ាងវែងអន្លាយរបស់គណនីយ Ricky ScoTt «ថ្ងៃនេះខ្ញុំដាច់ចិត្តទម្លាយរឿង Rapper ដែលល្បីឈ្មោះពីរអ្នក និងអំពើរអាក្រក់របស់ពួកវាមកកាន់មនុស្សស្រី មានមនុស្សស្រីម្នាក់បានទុកចិត្តនិងបានបកស្រាយរឿងរាវដែលដក់ជាប់ក្នុងខួរក្បាលរបស់នាង នាងមិនទទួលបានយុត្តិធម៍ពីពួកអស់នោះ ទើបនាងសម្រេចចិត្តទំលាយរឿងនេះមកកាន់ខ្ញុំ នាងបានទទួលការបៀតបៀននិងចាប់យកទៅរំលោភដោយសារតែនាងស្រវឹង អ្នកដែលប្រព្រឹត្តរឿងនេះសរុបចំនួន 4 5 នាក់ ហើយបុគ្គលដែលធំៗបានប្រព្រឹត្តក្នុងរឿងនោះគឺជា Rappers ដែលល្បីទើបតែចេញបទថ្មី viral ក្នុង TikTok ។

( នៅថ្ងៃកើតហេតុ 10/3/2024 និស្សិតស្រីដែលមកសិក្សារស់នៅម្នាក់ឯងនៅខេត្តបាត់ដំបង នាងបានទុក្ខចិត្តមិត្តភក្តិដែលស្គាល់គ្នាតាម Facebook ដែលមិត្តម្នាក់នោះគឺស្គាល់នាងមកយូរហើយ ហើយក៏តែងតែផ្តល់យោបលល្អៗមកកាន់នាងនៅពេលដែលនាងកើតទុក្ខ ដោយគិតថាជាមិត្តពេលដែលនាងឡើងទៅរស់នៅខេត្តបាត់ដំបង នាងបានសម្រេចចិត្តទៅលេងមិត្តភក្តិម្នាក់នោះ នៅម៉ោង6ល្ងាចនាងបានទទួលសារមួយពីមិត្តថាចង់មកលេងនៅ Concert ទេ? នាងក៏ប្រាប់ថា okay នាងក៏ជិះទៅជួបនិងបានសំណេះសំណាលជាមួយគេ គួរបញ្ជាក់ថា(មិត្តភក្តិរបស់នាងគឺជាអ្នកស្គាល់គ្នាជាមួយ Group Raper អស់នោះ) ពេលដែលនាងសំណេះសំណា លជាមួយមិត្តនាងចប់នាងក៏សម្រេចចិត្តទៅផ្ទះវិញព្រោះសង្សារបស់នាងខឹងនិងនាងដោយ សារនាងទៅដោយមិនបានប្រាប់គាត់ ។ នៅម៉ោង8 នាងបានមកដល់ផ្ទះ ហើយដោយការអប្សុកនិងចង់ទៅមើល concert នាងក៏សម្រេចចិត្ត chat ទៅមិត្តនាងអោយមកយកនាងទៅមើលគេឯងដែរ ហើយគេក៏មកយកមែន ពេលទៅដល់នាងបានជួបជុំជាមួយមិត្តរបស់មិត្តនាងផ្សេងៗទៀត រួមទាំងសមាជិករបស់ group Rapers ទាំងនោះផងដែរ ។ នៅម៉ោង 10 ជិត11 Rapers ទាំងនោះ perform ចប់ហើយក៏បបួលក្រុមការងារទាំងអស់ទៅផឹកនិងញាំបាយនៅហាងមួយកន្លែងល្បីសម្រាប់យុវវ័យក្នុងខេត្តបាត់ដំបង (សូមមិនបញ្ចេញឈ្មោះ) ពេលដែញាំអីហើយដោយជនរងគ្រោះបានញាំស្រាខ្លះៗ ជាតិស្រវឹងក៏ជ្រាបចូលនាង ដូច្នេះមានសមាជិកក្នុង Groups បានបបួលគ្នាទៅបន្តនៅមួយកន្លែងទៀត ដោយសារស្រវឹងមិនដឹងអីនាងក៏យល់ព្រមទៅបន្តជាមួយពួកនោះរួមទាំងមិត្តនាងផងដែរ ។

នៅហាងទី2 ហាងនោះបើកទល់ភ្លឺហើយពួកគេនិងជនរងគ្រោះបានផឹកបន្តរហូតដល់ម៉ោង 4ភ្លឺ ដោយនាងបាននិយាយប្រាប់មិត្តរបស់នាងអោយជូននាងទៅផ្ទះព្រោះថ្ងៃស្អែកនាងត្រូវទៅរៀន តែ Raper ម្នាក់ក្នុងចំណោមនោះមិនព្រមអោយនាងទៅហើយបានប្រាប់មិនអោយមិត្តនាងជូនទៅឡើយ ដោយសារនាងស្រវឹងខ្លាំងទទន់មិនដឹងអ្វីនាងក៏សុខចិត្តនៅព្រោះគ្មានអ្នកជូននាងទៅ ។ ហេតុការណ៍បានកើតឡើង កូនចៅរបស់ Raper នោះបានរារាំងមិនអោយមិត្តនាងចូលទៅជិតនាងដោយប្រើអោយមិត្តនាងទៅទិញបារីអោយពួកវា ទុកអោយនាងនៅម្នាក់ឯង ពេលនោះវាបានគ្រៀនាងឡើងទៅលើឡាន ទាំងដែលនាងស្រវឹងជោគជាំធ្វើអីមិនរួចបានត្រឹមស្រែកហៅឈ្មោះមិត្តនាងអោយជូននាងទៅផ្ទះ តែក្នុងឡានអា Raper ម្នាក់នោះវាបានលូកលាន់ខ្លួនប្រាណនាង ពេលទៅដល់ hotel របស់វាវានិង Group របស់វាបានចូលបន្ទប់រាងៗខ្លួនគ្នាវាមានលាយស្រីលាយប្រុស ដោយកូនចៅវាបានទៅបើកបន្ទប់អោយពួកវាធ្វើការរំលោភនាង ។ នាងបានប្រាប់ថានាងបានឃើញមនុស្សប្រុស 4 នាក់នៅជុំវិញខ្លួននាងដែលជាស្រីតែម្នាក់ឯង Raper 2នាក់បានចាប់នាងរំលោភក្នុងពេលតែមួយនាងបានត្រឹមរើបម្រាស់ និងស្រែកអលយគេជួយតែគ្មានអ្នកណាជួយនាងឡើយ សម្រែករបស់នាងស្រែកដង្ហែរហៅឈ្មោះសង្សារបស់នាងអោយមកជួយ នាងបានបិទភ្នែកស្រែកយំនៅពេលដែលវាច្របាច់ក៏នាងនាងប្រាប់ខ្ញុំថានាងឈឺចាប់ណាស់នាងគិតថានាងស្លាប់បាត់ទៅហើយ ពេលដែលពួកវាកំពុងប្រព្រឹត្តវាបានហៅអោយគ្នាវា2នាក់ទៀតមកហើយធ្វើរួមជាមួយពួកវា នាងបានស្រែកសុំអង្វរអោយគេលែងនាង ដោយនាងប្រើកម្លាំងចុងក្រោយបូករួមនិងការឈឺចាប់នាងបានស្រែកមួយទំហឹង សឹងតែដូចជាមនុស្សវិកលចរិក នាងបាត់បង់សតិអស់ហើយនៅពេលនោះ នាងស្រែកខ្លាំងអោយពួកវាឈប់រហូតពួកវាខ្លាចរួចរត់ចេញទៅក្រៅ ហៅបងស្រីពីរនាក់ដែលជាសមាជិករបស់វាមកលួងលោមនាង បងស្រីបានអោបនាងរួចពាក់អាវអោយនាង គាត់យំអាណិតនាង អោបនាងបណ្តើររួចនិយាយថា អោយបងសំទោសផងបងមិនដឹងទេថាពួកគាត់បង្ខំអូន បងនឹកស្មានថាអូនព្រមជាមួយពួកគាត់ គាត់ថើបនាងគាត់អោបនាង នាងនៅតែយំហើយនិយាយតែឈ្មោះសង្សានាងតែប៉ុណ្ណោះ នាងបានគិតក្នុងចិត្តថាខ្លួនខុសធ្ងន់ខ្លាំងដែលកុហក់សង្សារបស់នាង ហើយទុកចិត្តមិត្តជាងសង្សា។ កន្លងរយៈពេល 10នាទីនាងបើកភ្នែកឃើញមិត្តនាងទើបតែមកដល់នាងខឹងនាងយំព្រោះអាមិត្តនិងមិនបានជួយនាងទុកអោយនាងនៅម្នាក់ឯង វាបាននិយាយថាវាសំទោសដែលមកយឺតពេល តែនាងក្នុងចិត្តគឺបានដឹងរួចមកហើយថាអាមិត្តម្នាក់នោះវាមិនហានជាមួយ Group Rapers និងទេ ។

នៅពេលព្រឹកឡើងនាងសម្រេចចិត្តប្រាប់រឿងទាំងអស់ទៅកាន់សង្សារបស់នាង នាងបានសំទោសរាល់កំហុសតែនាងគ្មានចេតនាអោយពួកវាធ្វើរឿងនិងមកលើនាងទេ ដោយសារនាងស្រវឹង ហើយក៏ដោយសារនាងទុកចិត្តមិត្តខុស នាងបានបនរាប់ថាសង្សារបស់នាង ឈឺចាប់ដែលបានឮរឿងទាំងនោះ ហើយស្តីបន្ទោសមកកាន់ នាង នាងក៏ព្រមស្តាប់និងទទួលកំហុស សង្សានាងស្រែកយំនិងខឹងខ្លាំង តែគាត់មិនដាច់ចិត្តទុកសង្សារបស់គាត់ចោលនោះទេ គាត់សុខចិត្តឡើងទៅរក់សង្សាគាត់ទាំងដែលគាត់នៅឆ្ងាយពីនាងជិត 100km គាត់សុខចិត្តមកទាំងក្តីឈឺចាប់គាត់មិនបានបោះបង់នាងចោលទេ គាត់ប្រាប់ថាគាត់ឈឺខ្លាំងណាស់ តើយុត្តិធម៍ចំពោះសង្សាខ្ញុំនៅឯណា ។ប៉ុន្មានថ្ងៃកន្លងផុតនាងបានទទួលត្រឹមតែសារពីអា raper នោះថាវាសុំទោសវាធ្វើដោយសារវាស្រវឹង នាងបានត្រឹមហូរទឹកភ្នែកមិនហានធ្វើអីគេ ព្រោះដឹងថាគេមានមុខមាត់មានលុយ ហើយណាមួយនាងប្រាប់ថាបើនាងប្តឹងនាងនិងមានរឿងវែងឆ្ងាយជាមួយគ្រួសារនាង នាងខ្លាចគ្រួសារនាងកាត់ការនាងចោល នាងសំអង្វរអោយសង្សានាងលាក់រឿងនេះ ទាំងដែលសង្សានាង ឈឺចាប់និងចង់បានយុត្តិធម៍អោយសង្សា តែនាងប្រាប់ថានាងខ្លាចគេនាងខ្លាចនិងប្រឈោមមុខទៅលើសង្គម នាងសុខចិត្តស្ងាត់ទាំងឈឺចាប់ ។ ពេលដែលខ្ញុំស្តាប់រឿងនេះហើយខ្ញុំសឹងតែបញ្ចេញមុខរបស់អា Raper ពីក្បាលនិងណាស់ចិត្តពួកអស់ឯងសាងពីអីពួកអាឆ្កែអស់អែង ដល់តែគេធ្វើដាក់លើគ្រួសារពួកហែងបានហែងដឹងថាវាយ៉ាងម៉េច ហែងសាងអីហែងនឹងទទួលបានផលនឹងពួកអាឆ្កួត ពួកអាប្រែតអត់សាសនាអស់ហែង សង្សាវានិយាយថាមានសំណាងណាស់ដែលមានវាជាសង្សា តែមិនដឹងសោះថាវាមានចរិកថោកទាបបែបណា ខ្ញុំអាណិតតែសង្សាវាទេ មិនសំកើតមកជាមនុស្សទេ ពួកហែងកើតជាឆ្កែក៏មិនសំដែល កើតជាអន្ទុងស៊ីអាចម៍បានត្រូវ ពួកអានរក 18 ជាន់ សារនេះខ្ញុំចង់ដាស់ទឿនទៅមនុស្សស្រីកុំទុកចិត្តអ្នកណាក្រៅពីគ្រួសារនិងមនុស្សយើងស្រឡាញ់ សង្គមសព្វថ្ងៃខ្មៅងងឹតលើសពីការគិតកុំចង់ស្គាល់វាអី»។
ក្រៅពីទម្លាយរឿងនេះជាសាធារណៈគណនីយហ្វេសប៊ុក Ricky ScoTt ក៏សង្កត់ធ្ងន់ថារឿងនេះជារឿងពិតមិនមែនជាការប្រឌិតដើម្បីចង់ល្បីឈ្មោះទេ ។ មិនតែប៉ុណ្ណោះអ្នកលេងហ្វេសប៊ុករូបនេះថែមទាំងស្បថថាបើមិនមែនជាការពិតសូមឱ្យអ្នកតាដំបងក្រញូងវាយបំបាក់កខ្លួនថែមទៀត។ ជុំវិញការលើកឡើងរបស់អ្នកលេងហ្វេសប៊ុករូបនេះក៏មានការស៊ែរចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមនឹងចង់ឱ្យមានការបង្ហាញមុខមាត់បុគ្គលជាតារាចម្រៀងរ៉េបទាំងពីររូបដែលបានធ្វើសកម្មភាពអសីលធម៌ទាំងនេះឱ្យមកទទួលទោសទៅតាមផ្លូវច្បាប់ ជៀសវាងការសន្និដ្ឋានផ្សេងៗដែលនាំឱ្យខូចឈ្មោះដល់តារារ៉េបដទៃដែលមានភាពស្អាតស្អំ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post