header ads

Sponsor

អ្នកគាំទ្របានបង្ហាញការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងក្រោយបានឃើញតារាសម្តែងដែលមានរហស្សនាមថា រាជនីក្រមា បង្ហាញរូបភាពលើកម្រាលព្រំក្រហមក្នុងទឹកដីប្រទេសបារាំង ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានមោទកភាពនោះគឺ មាន សូនីតា បានច្នៃក្រមាខ្មែរជារ៉ូបដ៏ស្រស់ស្អាតដោយរំលេចនូវយ័ន្តរបស់ខ្មែរហើយកាន់តែទាក់ទាញជាមួយមួកក្រមាដែលច្នៃតាមមួកស្លឹកត្នោតទៀតផង ។ 
 

សម្រាប់មហោស្រពភាពយន្តកានលើកទី៧៧ឆ្នាំនេះគេសង្កេតឃើញសិល្បករខ្មែររួមទាំងអ្នកជំនួញល្បីឈ្មោះមួយចំនួនមានឱកាសបង្ហាញវត្តមានលើកម្រាលព្រំក្រហមនាទីក្រុងកាននៅលើទឹកដីនៃប្រទេសបារាំង។ក្នុងនោះមានដូចជាតារាសម្តែង ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី រ៉េត សារីតា ឡូរ៉ា ម៉ម ស្ថាបនិកបុណ្យភូមិ ទៀន គីមចេង អ្នកច្នៃម៉ូដ អូលីវ៉ា គង់អ្នកជំនួញ ម៉ាដាមដា និងគូស្នេហ៍ រួមនឹងម្ចាស់ហាងពេជ្រដ៏ល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ ។ ស្ទើរតែគ្មាននរណាម្នាក់ដឹងថារាជនីក្រមា មាន សូនីតា នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះហើយក៏ជាលើកដំបូងដែលនាងមានឱកាសចូលរួមនៅក្នុងកម្មវិធីដ៏ធំនៅទឹកដីនៃប្រទេសបារាំង ។ 
 

មិនឱ្យអ្នកគាំទ្រខកបំណងនៅព្រឹកថ្ងៃទី២២ ឧសភាតារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពនៅលើកម្រាលព្រំក្រហមនៅទីក្រុងកានភ្ជាប់ដោយសំណេរថា«រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន» ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងខ្ញុំគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។ 

វីដេអូខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តភក្តិនៅក្នុងសិល្បៈបានបង្ហាញការរំភើបនិងលាន់មាត់សរសើរនូវឈុតសម្លៀកបំពាក់របស់ មាន សូនីតា ដែលបាននាំយកក្រមាខ្មែរទៅច្នៃជាម៉ូដទាន់សម័យនិងស្រស់ស្អាតនិងលំអទៅដោយក្បាច់យ័ន្តយ៉ាងទាក់ទាញហើយបន្ថែមជាមួយនឹងមួកស្លឹកត្នោតខ្មែរមកច្នៃពីក្រមាដែលកាន់តែធ្វើឱ្យឈុតសម្លៀកបំពាក់របស់ មាន សូនីតា នៅលើកម្រាលព្រំក្រហមកាន់តែរស់រវើកថែមទៀត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post