ធ្មេចបើកៗតារាចម្រៀង ឆាយ វីរៈយុទ្ធ រៀបការបាន៧ឆ្នាំទៅហើយដែលថ្ងៃទី ២១ នេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោក ។ អ្វីដែលធ្វើឱ្យជីវិតប្តីប្រពន្ធរបស់តារាចម្រៀងរូបនេះកាន់តែមានសុភមង្គលនោះគឺលោកទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ចំនួនពីរនាក់។
តារាចម្រៀង ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាងមិនខុសពីលោក កែវ វាសនា និងលោក នី រតនា ឡើយ ។ ជាក់ស្តែងក្រៅពីអាជីពចម្រៀងលោកក៏មានមុខជំនួញធំៗនៅក្នុងដៃជាច្រើន។បើក្រឡេកមើលជីវិតឯកជនរបស់លោកក៏កាន់តែមានក្តីសុខក្រោយភរិយាសម្រាលបានកូនស្រីទីពីរកាលពីមួយរយៈមុនហើយថ្ងៃទី ២១ នេះក៏ជាខួបគម្រ ប់ ៧ឆ្នាំដែលតារាចម្រៀងសម្បុរស្រអែមរូបនេះបានរៀបការជាមួយអ្នកនាង សែ ចាន់ឌី។ លោកបានរៀបរាប់ថា«រយៈពេល៧ឆ្នាំហាក់បីដូចជាលឿនណាស់ផ្តល់តម្លៃយោគយល់ អធ្យា ស្រ័យក្នុងនាមជាប្តីប្រពន្ធពោរពេញទៅដោយមនោសញ្ជេតនាស្រលាញ់មិនផ្លាស់ប្តូររហូតទទួ លបានចំនងដៃកូនស្រីពីរនាក់សំរាប់គ្រួសារតូចរបស់យើងរីករាយថ្ងៃខួបអាពាហ៍ពិពាហ៍យើងទាំងពីរគំរប់៧ឆ្នាំប្រពន្ធសម្លាញ់ចិត្តបង ឆាយ វីរៈយុទ្ធ និង សែ ចាន់ឌី ២១ ឧសភា ២០១៧ - ២១ ឧសភា ២០២៤»។
ជាមួយសារដ៏ផ្អែមល្ហែមរបស់លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានការត្រេកអរនិងជូនពរពីសំណាក់អ្នកគាំទ្រជាហូហែរនៅក្នុងថ្ងៃពិសេសនេះ។ដ្បិតមានគ្រួសារទៅហើយក្តី តែតារាច ម្រៀង ឆាយ វីរៈយុទ្ធ នៅតែមានទីផ្សារការងារខ្ពស់ដដែលហើយអ្វីដែលជាសំណាងនោះលោកមិនត្រឹមតែមិនទទួលបានការហួងហែងប្រចណ្ឌពីសំណាក់ភរិយាទេ ថែមទាំងទទួលបានការលើកទឹកចិត្តជ្រោមជ្រែងនិងនិពន្ធបទចម្រៀងពិរោះៗសម្រាប់លោកនាពេលកន្លងមកពីសំណាក់ភរិយាទៀតផង៕