header ads

Sponsor

នៅក្នុងថ្ងៃទី ២៣នេះនារីរងគ្រោះដែលត្រូវតារារ៉េបពីររូបធ្វើសកម្មភាពរំលោភនោះបានចេញមុខច្រានចោលថាវីដេអូដែលកំពុងចែកចាយនៅក្នុងបណ្តាញសង្គមនោះមិនមែនជារបស់ខ្លួនទេ ហើយក៏កំពុងដាក់ពាក្យបណ្តឹងចំពោះអ្នកចែកចាយនូវវីដេអូនេះផងដែរ ។ 
 

គួរឱ្យដឹងដែរថានៅក្នុងថ្ងៃទី ២២ ម្សិលមិញនេះមានការភ្ញាក់ផ្អើលនិងចែករំលែកព្រោងព្រាតក្រោយអ្នកលេងហ្វេសប៊ុកមួយដែលមានឈ្មោះថា Ricky ScoTt បានរៀបរាប់ពី Rappers ពីររូបដែលបានធ្វើសកម្មភាពអសីលធម៌រំលោភទៅលើនិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងកាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅ ។ ទោះមិនបានបង្ហាញពីឈ្មោះក្តី តែអ្នកលេងបណ្តាញសង្គមមួយចំនួនបានដឹងដំរួយខ្លះៗ ថា Rappers ដែលធ្វើសកម្មភាពអសីលធម៌នោះជានរណា។ ប៉ុន្តែយ៉ាងណាពេលនេះរឿងមួយនេះហាក់ស្ងប់ស្ងាត់បន្តិចដោយអ្នកលេងហ្វេសប៊ុក Ricky ScoTt បានបង្ហោះសារទាំងនោះជាលក្ខណៈឯកជនវិញដោយអះអាងថាមិនចង់ឱ្យឱពុកម្តាយនារីរងគ្រោះដឹង តែយ៉ាងណាខ្លួននៅតែរកយុត្តិធម៌សម្រាប់នារីរូបនោះ ។ 


អ្វីដែលគួរឱ្យកត់សម្គាល់ខណៈពេលនេះក៏មានការបង្ហោះចែកចាយនូវវីដេអូដែលជាសកម្ម ភាពរបស់ Rappers នោះតៗគ្នាធ្វើឱ្យនារីរងគ្រោះមិនអាចសំងំស្ងៀមបានចេញមុខច្រានចោលថាវីដេអូនោះមិនមែនជារូបនាងទេ តែនាងនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់សម្រា ប់អ្នកចែកចាយវីដេអូនេះ។ជាមួយគ្នានោះនារីរងគ្រោះបានចេញមុខបង្ហោះសារជាបន្តបន្ទាប់ថា «ហើយសម្រាប់មានអ្នកចែកចាយវីឌីអូស្អីនោះខ្ញុំសុំចិត្តមិនមែនខ្ញុំទេហើយខ្ញុំក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងទៅកាន់អ្នកដែលចែកចាយវីឌីអូរនោះតៗគ្នាហើយចោទថាជាខ្ញុំដូចគ្នា (សូមបិទការpost ចាប់ពីថ្ងៃនេះតទៅ) ពីខ្ញុំនារីរងគ្រោះ»

 «ខ្ញុំសូមចិត្តអ្នកទាំងអស់គ្នាឈប់ជេរសង្សារបស់ខ្ញុំទៀត បើមិនដើម្បីខ្ញុំក៏គាត់មិនធ្វើដែរ តែបើខ្ញុំមិនបញ្ចេញតើអ្នកទាំងអស់គ្នាអាចដឹងដែរទេពីចរិកជនអាក្រក់នោះបែបម្តេចខ្លះ? បើខ្ញុំចេះតែចោទគេមែនមិនមែនពេលនេះខាងជនបង្ករគេនៅស្ងាត់ហើយមិនហានសូម្បីតែធ្វើអីពួកខ្ញុំទេពីខ្ញុំនារីជនរងគ្រោះ»។បើតាមការរៀបរាប់នារីរងគ្រោះនោះគឺជាគូស្នេហ៍របស់ម្ចាស់គណនីយ Ricky ScoTt តែម្តង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post