header ads

Sponsor

ក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះលំដាប់ប្រទេសនិងមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងពីចំណុចមួយចំនួនរបស់អ្នកសិល្បៈបង្ហាញដល់មហាជន ។ តារាដែលមានងារជាឧកញ៉ារូបនេះថែមទាំងទ ម្លាយថាបើគ្មានចំណុចទាំងនេះមិនមែនជាអ្នកសិល្បៈពិតប្រាកដឡើយ។

មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក ជាពិសេសហ្វេន ហ្វេន របស់ឧកញ៉ា ខេមរៈ សិរីមន្ត តែម្តងក្រោយថ្មីៗនេះលោកបានបង្ហោះសំណេរមួយដែលមានអត្ថន័យថា«និយ មន័យនៃអ្នកសិល្បៈ(អ្នកសិល្បៈជាអ្នកបង្កើតស្នាមញញឹមក្ដីស្រលាញ់ និងជាគំរូល្អរបស់សង្គម មិនបំពានសិទ្ធអ្នកដទៃជាដាច់ខាត នោះទើបជាអ្នកសិល្បៈពិតប្រាកដ)បើគ្មានចំណុចនេះនៅក្នុងខ្លួនទេសូមកុំបន្លំធ្វើជាអ្នកសិល្បៈ»។ សំណេររបស់ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានហ្វេន ហ្វេន ជាច្រើនបានបង្ហាញការយល់ស្របនិងគាំទ្រចំពោះការលើកឡើងរបស់ឧកញ៉ាគ្រប់គ្នា ។

 

បើតាមការសន្និដ្ឋានរបស់អ្នកគាំទ្រសាររបស់ម្ចាស់បទ«Call Me PaPa» រូបនេះទំនងជាចងបញ្ជាក់ឱ្យបានច្បាស់ពីពាក្យថាសិល្បៈ ជាពិសេសអាចភ្ជាប់ទៅនឹងរឿងរបស់Rappers ពីរនាក់ដែលមានលេចធ្លាយនូវសកម្មភាពអសីលធម៌ទៅលើនិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងដែលកំពុងនៅក្តៅគគុកនៅឡើយនៅលើបណ្តាញសង្គម។

បើទោះទទួលរងការរិះគន់ពីសំណាក់មហាជនមួយចំនួនក្តី តែចុងក្រោយនេះគេសម្គាល់ឃើញថាតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែជាតារាដែលលេចធ្លោនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី។ ពោលលោកបានចេញបទចម្រៀងជាបន្តបន្ទាប់ដែលបទនីមួយនៅតែទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនអាចនិយាយថាជាតារាចម្រៀងដែលវ៉ាដាច់មិត្តភក្តិរួមទ្រនំតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post