header ads

Sponsor

ដ្បិតទើបបង្កើតក៏ពិតមែនតែកម្មវិធីThe Thomith Show ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ។កម្មវិធីមួយនេះក៏បានធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៏លេខ៥ផងដែរ។ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទស្សនាបង្ហាញការមិនពេញចិត្តនោះគឺពិធីករមានឥរិយាបថអ ង្គុយហាក់មិនសមរម្យពោលមិនឱ្យតម្លៃពេលសម្ភាសជាមួយអ្នកដែលមានវ័យច្រើនជាងខ្លួន ។ 
 

គួរឱ្យដឹងដែរថាកាលពីពេលថ្មីៗនេះលោក សុខ ចាន់ផល ដែលជាអ្នកនិពន្ធម្នាក់ដែលមានឈ្មោះល្បីហើយលោកក៏ធ្លាប់បានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសបានបង្ហាញវត្តមាននៅក្នុងកម្មវិធីនោះដើម្បីចែករំលែកបទពិសោធន៍របស់លោកដល់យុវជនជំនាន់ក្រោយ។អ្វីដែលកត់សម្គាល់នៅក្នុងបទសម្ភាសជាមួយលោក សុខ ចាន់ផល គេសង្កេតឃើញពិធីករហាក់មានឥរិយាបថមិនសមទំនងពោលលោកអង្គុយគង់អន្ទាក់ខ្លាដែលមើលទៅហាក់មិនសមរម្យជាមួយមនុស្សដែលមានវ័យចាស់ជាងខ្លួន ។ 
 

អ្នកដែលចូលរួមទស្សនានៅក្នុងកម្មវិធីនេះក្នុងបណ្តាញសង្គមបានបង្ហាញការមិនពេញចិត្តដោយម្នាក់ៗបានខមិនរិះគន់ក្នុងន័យស្ថាបនាថា«ជើងអ្នកសំភាសន៍ដាក់ចឹងដូចមិនសមទេបង» «ពពួកគេចម៉ោងសីលធម៌ សុជីវធម៌។កិរិយាមិនអោយតម្លៃរៀមច្បង និង វាគ្មិនកិត្តិយស។ រៀនដែរ តែវារាងនៅភ្លើៗ»    «សុជីវធម៌ សីលធម៌កាន់តែសំខាន់ប្អូន» «ឥរិយាបថក្នុងការអង្គុយប្អូនខាងសម្ភាសន៍មិនល្អទេចំពោះមុខមនុស្សចាស់» «រៀនចេះដឹងតែគ្មានសុជីវធម៌ អីសោះបានដើរទៅមុខភ្លេចងាកក្រោយ»    

«មនុស្សចាស់អង្គុយនិយាយឡើងសុភាព។តែកូនក្មេងជាពិធីករនិយាយគងអន្ទាក់ខ្លា។ដូចជនបរទេសមិនសមធ្វើជាវាគ្មិនក្នុងកម្មវិធីនោះទេ។បើសិនជាអាចជួយសម្របសម្រួលកាយវិកាខ្លះផង»។មិនមែនជាលើកដំបូងទេជារឿយៗគេតែងឃើញពិធីកររូបនោះមានឥរិយាបងអង្គុយគងអន្ទាក់ខ្លាបែបនេះនៅពេលសម្ភាសជាមួយវាគ្មិនកិត្តិយសម្តងៗ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post