header ads

Sponsor

រហូតមកដល់ពេលនេះរឿងរ៉ាវRappers ២រូបប្រព្រឹត្តសកម្មភាពចាប់រំលោភនិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងហាក់មិនទាន់ស្ងប់នៅឡើយ។ ខណៈអ្នកប្រព្រឹត្តរឿងនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយ តែអ្វីដែលចាប់អារម្មណ៍គេសង្កេតឃើញបទចម្រៀងរបស់តារារ៉េប MC Sey ហាក់ផ្ទុះពេញបណ្តាញសង្គមគួរឱ្យចាប់អារម្មណ៍មិនថាបទថ្មីឬចាស់នោះឡើយ ។
 

រហូតមកដល់ពេលនេះRappers ពីររូបដែលធ្វើសកម្មភាពចាប់រំលោភនារីនៅខេត្តបាត់ដំបងនៅមិនទាន់បានទម្លាយឈ្មោះជាសាធារណៈនោះទេដោយជនរងគ្រោះនៅមិនទាន់មានភាពក្លាហាន ពោលមិនចង់ឱ្យក្រុមគ្រួសារដឹងដោយសារម្តាយមានជំងឺបេះដូង ។

 ប៉ុន្តែយ៉ាងណាគូស្នេហ៍របស់នារីរូបនេះដែលជាអ្នកចម្រៀងនៅក្នុងវិស័យរ៉េបជាម្ចាស់ហ្វេសប៊ុកឈ្មោះ Ricky ScoTtសន្យានឹងរកយុត្តិធម៌ឱ្យគូស្នេហ៍របស់ខ្លួន។ក្រោយលេចធ្លាយរឿងអាស្រូវរបស់Rappers ពីររូបនេះគេសង្កេតឃើញបទចម្រៀងទាំងចាស់ថ្មីរបស់ MC Sey  ត្រូវបានអ្នកលេងបណ្តាញសង្គមស៊ែរចែករំលែកព្រោងព្រាតដោយភ្ជាប់ជាមួយខេបសិនជាច្រើនគួរឱ្យកត់សម្គាល់។ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះលើ់កឡើងថាទើបស្គាល់ច្បាស់ MC Sey នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ។    

 
ដ្បិតមានការចែករំលែកនឹងបញ្ចេញមតិជាច្រើនមកលើខ្លួនក្តី តែ MC Sey   ហាក់មិនបានបញ្ចេញប្រតិកម្មតបតអ្វីឡើយពោលលោករក្សាភាពស្ងប់ស្ងាត់តែម្តង ។ ខុសពីដៃគូរបស់លោ កគឺ Kingchi ត្រូវបានគូស្នេហ៍ចេញមុខច្រានចោលភ្លាមៗថា Kingchi មិនមានពាក់ព័ន្ធនៅក្នុងរឿងចាប់រំលោភនិស្សិតស្រីនៅក្នុងខេត្តបាត់ដំបងនោះឡើយ។ទោះមិនមែនជាតារារ៉េបដែលល្បីឈ្មោះក្តី តែ MC Sey   មានបទចម្រៀងជាហូរហែរហើយបទដែលទទួលបានការគាំទ្រខ្លាំងពីយុវវ័យកន្លងមកគឺបទ «កាលុងឃុង»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post