header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីតារាចម្រៀងសម្បុរស្រអែមលោក សួ វិចិត្រ បានលើកឡើងនៅក្នុងគណនីយផ្លូវការរបស់លោកថាមានអ្នកចង់កម្ចាត់លោកនិងគុំគួនលោក តែយ៉ាងណាតារាចម្រៀងរូបនេះមិនបានប្រាប់ថាអ្នកចង់កម្ចាត់លោកនោះជាអ្នកសិល្បៈឬក្រៅរង្វង់សិល្បៈឡើយ ។ 


សួ វិចិត្រ ត្រូរបានគេចាត់ទុកថាជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសដែលមានប្រជា ប្រិយភាពនិងទទួលបានការស្រឡាញ់ពីសំណាក់ហ្វេន ហ្វេនជាច្រើនដោយសារលោកមានទឹកដមសំឡេងពិរោះមិនធម្មតាដែរ។ 

ខណៈកំពុងទទួលជោគជ័យនៅក្នុងអាជីពលក់សំនៀងនេះស្រាប់តែលោក សួ វិចិត្រ បានបង្ហោះសារខ្លីដែលមានអត្ថន័យថា « គេចោតយើងគេមិនចូលចិត្តយើងគេគុំគួនយើង គេចង់កញ្ចាត់យើងដល់ថ្នាក់ប្អូនៗបងៗ ក្នុងសិល្បៈថាខ្ញុំពូកែទ្រាំមែន»។សារខ្លីមួយនេះរបស់ សួ វិចិត្រ ក៏ទទួលបានការចូលរួមផ្តល់ជាការលើកកម្លាំងចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនហើយក្នុងនោះគេក៏បានឃើញពិធីករលោក សុខ រ៉ាស៊ី បានចូលទៅផ្តល់ជាយោបល់ថា«ធ្វើអាក្រក់បានអាក្រក់អូន»។


ប្រឡូកក្នុងសិល្បៈប៉ុន្មានឆ្នាំក្តី តែអតីតម្ចាស់ពាននៅក្នុងកម្មវិធីBeat The Besរដូវកាលទីមួយ រូបនេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ ។យ៉ាងណាមិញលោកក៏មានឱកាសអាចប្រើប្រាស់សម្ភារៈទំនើបៗតួយ៉ាងកាលពីពេលកន្លងទៅលោកបានទិញរថយន្តខ្លាញ់គោជិះយ៉ាងរំភើយ។ 

គេចាំថាកន្លងមក សួ វិចិត្រ ធ្លាប់ទទួលរងពាក្យពេចន៍ថាជាតារាចម្រៀងវាយឬកនិងតុបតែងខ្លួនមិនសូវហាយសូស័ក្តិសមជាតារា ប៉ុន្តែយ៉ាងណាកន្លងមក សួ វិចិត្រ ធ្លាប់ច្រានចោលរឿងរួចមកហើយ។ សម្រាប់បច្ចុប្បន្នលោក សួ វិចិត្រ ក៏កំពុងមានហាងឆេងខ្ពស់នៅក្នុងការកើបប្រាក់នៅតាមបណ្តារការប្រគំតន្រ្តីនានានៅតាមបណ្តារខេត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post