header ads

Sponsor

នៅប្រមាណជាកន្លះខែទៀតប៉ុណ្ណោះអតីតពិធីការិនី ថន ដារ៉ា នឹងរៀបពិធីមង្គលការទៅតាមប្រពៃណីខ្មែរជាមួយគូដណ្តឹងដែលជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ។ អ្វីដែលកត់សម្គា ល់ខណៈកៀកដល់ថ្ងៃរៀបការអ្នកនាង ថន ដារ៉ា ក៏បានបង្ហាញរូបភាពអនុស្សាវរីយ៍ជាមួយអនាគតស្វាមីនៅលើទឹកដីប្រាង្គប្រាសាទខេត្តសៀមរាបដែលឃើញហើយពិតជាស្រស់ស្អាតតែម្តង ។​


បើតាមគម្រោងអ្នកនាង ថន ដារ៉ា ដែលជាបងស្រីពិធីការិនី ថន លក្ខិណា នឹងត្រូវរៀបមង្គលការនៅក្នុងថ្ងៃទី ០៧ខាងមុខនេះ ។ ពេលនេះដែរអ្នកនាង និងគូដណ្តឹងក៏មិនទាន់បញ្ចប់ការអញ្ជើញភ្ញៀវសម្រាប់ពិធីពិសេសនោះដែរ ។

បើតាមប្រភពដែលស្និទ្ធជាមួយអ្នកនាង ថន ដារ៉ា បានឱ្យដឹងថាពិធីមង្គលការជាលើកទីពីររបស់អតីតពិធីការិនីរូបនេះគ្រោងនឹងរៀបចំអធិកអធ មព្រោះក្រៅពីមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាអ្នកសិល្បៈក៏មានភ្ញៀវជាមន្ត្រីមានមុខមាត់នៅក្នុងជួររដ្ឋាភិបាលព្រោះដូចដឹងស្រាប់ហើយថាអនាគតស្វាមីរបស់អ្នកនាង ឯកឧត្តម ឃី សុវណ្ណរតនា ក៏ជាអ្នកមានមុខមាត់និងឋានៈគួរសមនៅក្នុងក្រសួងមួយដែរ ។ កៀកដល់ថ្ងៃរៀបការអ្នកនាង ថន ដារ៉ា ក៏បានទម្លាយនូវរូបភាព Pre Wedding យ៉ាងស្រស់សោភាដោយភ្ជាប់សារខ្លីដែលមានអត្ថន័យថា«ពេលវេលាបណ្ដាលអោយយើងជួបគ្នា»។


រូបភាពដ៏ស្រស់ស្អាតរបស់កូនកំលោះក្រមុំវ័យកណ្តាលមួយគូនេះក៏ទទួលបានការសរសើរនិងចូលរួមត្រេកអរពីសំណាក់មិត្តភក្តិថាពិតជាស្រស់ស្អាតនិងស័ក្តិសមគ្នាខ្លាំងណាស់ ។ បន្ថែមពីនោះក៏មានការលើកឡើងពីសំណាងរបស់អ្នកនាង ថន ដារ៉ា ដែលអាចរកបានដៃគូជាមនុស្សប្រុសដែលមានទាំងឋានៈចំណេះដឹងទាំងក្នុងផ្នែកពុទ្ធិចក្រ និងអាណាចក្របើទោះអ្នកនាងស្ពា យងារជាអ្នកមេម៉ាយក្តី។ អ្នកនាង ថន ដារ៉ា ក៏ជាសិល្បការិនីដែលមានឆ្អឹងអណ្តែតក្នុងចំណោ មអ្នកសិល្បៈមួយចំនួនព្រោះក្រោយរៀបការរួចរាល់អ្នកនាងក៏នឹងស្ពាយងារជាជំទាវទៅតាមឋានៈរបស់ស្វាមីដោយស្របច្បាប់ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post