header ads

Sponsor

ជៀសវាងមានការយល់ច្រឡំចំពោះគូស្នេហ៍របស់ខ្លួនពីសំណាក់មហាជនស្រីស្អាត អៀ ម៉េងលិ បានចេញមុខបកស្រាយថាជើងរបស់នាងដែលមានសភាពជាំទាំងដុំដូចក្នុងរូបភាពនេះមិនមែនគូស្នេហ៍ប្រើអំពើហឹង្សាមកលើទេ គឺនាងដើរបុកដោយខ្លួនឯង។ មិនតែប៉ុណ្ណោះស្រីស្អាតរូបនេះបានបន្ថែមថាសង្សាររបស់នាងល្អមកលើរូបនាងណាស់មិនដែលប្រើអំពើបែបនេះឡើយ ។

គេចាំបានថាកាលពីថ្ងៃទី ២៥ ម្សិលមិញនេះមានអ្នកលេងហ្វេសប៊ុកម្នាក់បានទម្លាយរូបភាពរបស់ អៀ ម៉េងលិ ដែលមានជើងជាំទាំងដុំៗហើយមើលទៅផ្ទៃមុខទៀតក៏មិនស្រស់ស្អាតនោះដែរ ។ មិនតែប៉ុណ្ណោះអ្នកលេងហ្វេសប៊ុករូបនោះថែមទាំងលើកឡើងថា អៀ ម៉េងលិ ជាមនុស្សរមិលគុណភ្លេចកំណើតដើម។កុំឱ្យមានការសង្ស័យច្រើន អៀ ម៉េងលិ បានចេញមុខឡាយវីដេអូនិងបង្ហោះសាររៀបរាប់ថារូបភាពទាំងនេះគឺពីរឆ្នាំមកហើយ តែសភាពជាំទាំងដុំនេះមិនមែនការប្រើអំពើហឹង្សារបស់គូស្នេហ៍ទេគឺនាងដើរបុកដោយខ្លួនឯង ។

 ស្រីស្អាត អៀ ម៉េងលិ បានរៀបរាប់ថា«កំហុសធំបំផុតគឺខ្ញុំទុកចិត្តគេបញ្ចាក់គាត់អត់ដែលហិង្សាលើរខ្ញុំទេ ហើ យខ្ញុំទទួលកំហុសដែលខ្ញុំពន្លើសប្រាប់ម្នាក់ស្រីនិងថាសង្សាខ្ញុំវៃខ្ញុំ តែអ្នកទាំងអស់គ្នាមើលជើ ងនិងខ្ញុំដើរបុកទេ បើវៃគឺស្នាមខ្លួនហើយ មែនមកវៃជើងទេ ហើយមូលហេតុដែលពន្លើសគឺចិត្តខឹងមួយពេល ហើយណាមួយមែនផុសទេគឺទុកជាបងស្រីទើបរៀបរ៉ាប់ប្រាប់ ហើយមុនពេលមានរឿងក៏បានប្រាប់ទៅគាត់វិញដែលថាសង្សារខ្ញុំមិនបានវៃទេ សង្សាខ្ញុំល្អជាមួយខ្ញុំណាស់ នេះជាមេរៀនរបស់ខ្ញុំ គេបានត្រៀមទុកអស់ហើយ គេថតទុកគ្រប់យ៉ាង តាំងតែ2ឆ្នាំមុន គឺសាហាវណាស់»។
 

ដ្បិតមិនទាន់មានគម្រោងរៀបការច្បាស់លាស់ តែចំណងស្នេហ៍ អៀ ម៉េងលិ នៅតែស្អិតរមួតមិនប្រែ ហើយបច្ចុប្បន្ននាងក៏ឈប់ប្រឡូកក្នុងការសម្តែងដោយសារគូស្នេហ៍ជាមនុស្សប្រចណ្ឌមិនចង់ឱ្យមានការប៉ះពាល់ជាមួយមនុស្សប្រុសដទៃ។ មិនតែប៉ុណ្ណោះ អៀ ម៉េងលិ បាននិយាយថារាល់ថ្ងៃនាងនិងដៃគូកំពុងប្រឹងប្រែងរកស៊ីដើម្បីបង្កើតអនាគតរួមគ្នានៅក្នុងថ្ងៃខាងមុខ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post