header ads

Sponsor

កាលពីព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ក្រុមហ៊ុន បានរៀបចំកម្មវិធី សិក្ខាសាលាមួយឡើង ក្នុងគោលបំណងលើកកម្ពស់ វិស័យវាស់វែង និងណែនាំនូវតិចណូឡូជីថ្មី ក្នុងវិស័យនេះ នៅក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួម ពីមន្ត្រីតំណាង ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុនអចលនទ្រព្យ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ សិស្សនិស្សិត សរុបប្រមាណជាង១០០ នាក់ បានចូលរួម នៅក្នុងបរិយាកាស ដ៏សប្បាយរីករាយ ។

លោកបណ្ឌិត ង៉ែត ម៉ាន់ឌី បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍធនធានមនុស្ស និង ចូលរួមចំណែក បញ្ជ្រាប នៅតិចណូឡូជី ទំនើបទំនើប ដែលស្រប ទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេស ទៅលើការវាស់វែង ដែលផ្ដល់ ភាពសុក្រឹត ច្បាស់លាស់ រហ័ស ចំណេញពេលវេលាចំណេញកម្លាំងពលកម្ម ជាមួយនឹងបច្ចេកវិទ្យា ដ្រូន M300RTK ដែលបំពាក់ដោយ Sensor DJI P1, LiDAR និង Software ថ្មីៗ ដែលរួមជាមួយនឹងកម្មវិធីល្បីៗដែលកំពុងប្រើប្រាស់ដោយអ្នកវាស់វែង និងមន្ត្រីរាជការ ព្រមទាំងស្ថាប័ននានា ដែលអ្នកដែលមានការពាក់ព័ន្ធ ។

កម្មវិធីសិក្ខាសាលានេះ ក៏បានការអញ្ជើញចូលរួម ពីវាគ្មិនកិត្តិយស ជាតិវាគ្មិនកិត្តិយស មកពីបណ្ដាក្រសួង ស្ថាប័នរដ្ឋនិងឯកជន និងអន្តរជាតិ ជាច្រើននាក់ ដែលអញ្ជើញមកពី ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសិង្ហបុរីជាដើមដែលមានជំនាញច្បាស់លាស់ ក្នុងការ នូវបទពិសោធ និងបទពិសោធ ជាច្រើនឆ្នាំ លើការប្រើប្រាស់ ដ្រូន ក្នុងវិស័យវាស់វែង សិក្ខាសាលា នេះផងដែរ។ កម្មវិធីនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៥ ដល់ ២៦  ក្នុងនោះ កម្មវិធីសិក្ខាសាលាបានចែកជាពីរ ផ្នែកធំៗ ។

 នៅថ្ងៃទីមួយ នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ ជា ថ្ងៃ ដែល រៀបចំឡើងនៅសណ្ឋាគារសាន់វ៉េភ្នំពេញ ដែលក្នុងនោះ វាគ្មិនកិត្តិយស បានធ្វើបទបង្ហាញ ទាក់ទងជាមួយ បច្ចេកវិទ្យា ដ្រូនក្នុងវិស័យវាស់វែង បច្ចេកវិទ្យា ផ្កាយរណប បច្ចេកវិទ្យាកម្មវិធីគ្រប់គ្រង គ្រប់គ្រងទិន្នន័យ កម្មវិធី អនឡាញ ដែលជាផលិតផលរបស់ប្រទេសជប៉ុន ដែលជួយសម្រួល ឲ្យសិក្ខាកាមទាំងអស់បានជ្រួតជ្រាប នូវខ្លឹមសារ និងសារៈសំខាន់ផ្សេងផ្សេងទាក់ទងទៅនឹងការប្រើប្រាស់ដ្រូនក្នុងវិស័យវាស់វែង។ នៅថ្ងៃទីពីរ តើត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ ក្រុមការងាររបស់ក្រុមហ៊ុន បាននាំសិក្ខាកាម ចុះដល់ទីតាំងផ្ទាល់ និងអនុវត្តដោយផ្ទាល់ ជាមួយនឹងការហោះហើរដ្រូន។

ក្រុមសិក្ខាកាម បានអនុវត្ត ជាក់ស្ដែង ទៅលើ ការបង្កើតប្លង់ បង្កើតគម្រោង ដើម្បីហោះ ជាមួយនឹងដ្រូន ជាក់ស្ដែង និងបាន ចូលរួម ធ្វើការវិភាគ ផលិតផែនទី ដែលបានទិន្នន័យមកពីដ្រូន  M300RTK ដែលបំពាក់ដោយ Sensor DJI P1, LiDAR  ក្នុងបរិយាកាសរីករាយ នឹងទទួលបទពិសោធថ្មីៗ អំពីការវាស់វែងដោយប្រើប្រាស់ដ្រូន កម្មវិធីវិភាគ វិភាគទិន្នន័យ របស់ក្រុមហ៊ុន DJI ( DJI Terra), Argisoft, LiDAR 360 និងកម្មវិធីវិភាគអនឡាញ របស់ប្រទេសជប៉ុន KUMIKI.

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post