header ads

Sponsor

ខណៈអ្នកសិល្បៈជាច្រើនសុទ្ធតែបានពោលពាក្យអបអរនិងចូលរួមត្រេកអរចំពោះពិធីមង្គលការរបស់តារាសម្តែង និង ពិធីការិនី យ៉ែម ស្រីពេជ្រ និង ពូណុយ នៅក្នុងដើមខែមិថុនាខាងមុខនេះក្តី តែសាច់ញាតិមួយចំនួនរបស់ស្រីស្អាត យ៉ែម ស្រីពេជ្រ ខ្លះបែរជាលាន់មាត់ថាមិន បានដឹងរឿងថាអ្នកទាំងពីររៀបការនៅក្នុងខែក្រោយនេះឡើយទើបដឹងពេលគេបង្ហោះនៅក្នុងហ្វេសប៊ុកតែប៉ុណ្ណោះ ។

មិនមែនលេងៗនោះទេគឺឈុតធំតែម្តងសិល្បករ សិល្បការិនី ជាច្រើនសុទ្ធតែបានចែករំលែកនៅលិខិតអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការដែលមានកូនកំលោះ ពូណុយ និងកូនក្រមុំ យ៉ែម ស្រីពេជ្រ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងថ្ងៃទី ០៧ខាងមុខនេះស្ទើរគ្រប់គ្នា ។ អ្វីដែលកត់សម្គាល់ពិធីមង្គលរបស់អ្នកទាំងពីរធ្វើឡើងនៅស្ថានីយទូរទស្សន៍ភីអិនអិន ។

បើតាមការលើកឡើងរបស់ នាយព្រែក ជាដៃគូនៅក្នុងកម្មវិធីអ្នកជិតខាងជាមួយ យ៉ែម ស្រីពេជ្រ បានឱ្យដឹងថាមូលហេតុពិធីមង្គលការធ្វើឡើងនៅស្ថានីយទូរទស្សន៍ភីអិនអិនដោយសារផ្ទះរបស់អ្នកទាំងពីរមានទីតាំងចង្អៀតមិនអាចរៀបពិធីបាន។ទន្ទឹមនឹងការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិជាអ្នកសិល្បៈពាសពេញបណ្តាញសង្គម តែបើតាមប្រភពសាច់ញាតិរបស់ពិធីការិនី យ៉ែម ស្រីពេជ្រ ម្នាក់បានព្រលយថាខ្លួនមិនបានដឹងថា ស្រីពេជ្រ រៀបការជាមួយ ពូណុយ សោះទើបតែឃើញគេបង្ហោះតាមហ្វេសប៊ុកតែប៉ុណ្ណោះ តែការពិតបែបណានោះប្រភពនោះសុំមិននិយាយវែងឆ្ងាយអ្វីឡើយ ។

ទាំងអ្នកគាំទ្ររបស់ស្រីស្អាត យ៉ែម ស្រីពេជ្រ និង តារាកំប្លែង ពូណុយ សុទ្ធតែលើកឡើងស្ទើរគ្រប់គ្នាថាទាំងនេះជាការសម្តែងរបស់អ្នកទាំងពីរតែប៉ុណ្ណោះមិនមែនជាការពិតឡើយ ។ អាចថាជាពិធីមង្គលការនៅក្នុងសាច់រឿងឬការថតកម្មវិធីថ្មីណាមួយនៅស្ថានីយទូរទស្សន៍ភីអិនអិន តែប៉ុណ្ណោះ ។ ងាកមក ពូណុយ ជាកូនកំលោះឯណេះវិញមិនបានបកស្រាយអ្វីឡើយ ខណៈពិធីការិនី យ៉ែម ស្រីពេជ្រ បានបង្ហោះវីដេអូដែលជារូបភាពស្និទ្ធស្នាលរបស់ពួកគេនៅក្នុងពេលធ្វើកម្មវិធីរួមគ្នានាពេលកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post