header ads

Sponsor

ក្រោយចេញមុខទើសរឿងរកទឹកសុទ្ធមួយដបមិនបាននៅក្នុងកម្មវិធីសម្ពោធ MV បទទេវរាជ របស់ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានបង្ហាញការហួសចិត្ត និងរិះគន់ចំពោះការលើកឡើងរបស់លោក ម៉ៃ សុគន្ធ។ ប៉ុន្តែយ៉ាងណាលោកបាននិយាយថា ពាក្យពិតក្តៅដូចភ្លើង តែពាក្យបោកស៊ីទើបត្រជាក់។

មិនមែនជាលើកដំបូងទេជារឿយៗលោក ម៉ៃ សុគន្ធ តែងចេញមុខទើសនូវរឿងរ៉ាវមួយចំនួនទាំងក្នុងនិងក្រៅសិល្បៈហើយរឿងខ្លះក៏ត្រូវមហាជនគាំទ្រថាលោកនិយាយត្រូវទើសត្រូវ តែខ្លះទៀតត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ដូចព្យុះផងដែរ ។ 

តួយ៉ាងថ្មីៗនេះលោក ម៉ៃ សុគន្ធ បានបង្ហាញការមិនពេញចិត្តចំពោះកម្មវិធីសម្ពោធបទចម្រៀង«ទេវរាជ»របស់ ទេព បូព្រឹក្ស និង ជី ដេវីត កាលពីថ្ងៃទី ២៦ កន្លងទៅ ដោយលើកឡើងចំៗថាអ្នកចូលរួមរកតែទឹកសុទ្ធមួយដបផឹកមិនបាន។ ជុំវិញការបង្ហោះរបស់ ម៉ៃ សុគន្ធ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនហួសចិត្តចំពោះការទើសខុសរបៀបរបស់លោក ។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលើកឡើងនៅក្នុងខមិនជាមួយអ្នកលេងបណ្តាញសង្គមថា ក្នុងនាមអ្នកនាងជាអ្នករៀបចំផ្នែកពិធីការគណអធិបតីអ្នកនាងសុំធ្វើការបដិសេធចំពោះរឿងនេះដោយទឹកសុទ្ធមានការរៀបចំគ្រប់កៅអីទាំងអស់ ។ មិនតែប៉ុណ្ណោះអតីតប្រធានសមាគមរូបនេះក៏បានបន្ថែមទៀតថាអ្នកនាងមិនច្បាស់ថាលោក ម៉ៃ សុគន្ធ បានចូលរួមនៅក្នុងកម្មវិធីនេះឬបែបណាទេ ។

មិនទាន់អស់ចិត្តលោក ម៉ៃ សុគន្ធ បានបង្ហោះសារចាក់ដោតជាថ្មីថា «ពាក្យពិតក្ដៅដូចព្រះអគ្គី ពាក្យបោកស៊ី បោកប្រើត្រជាក់ដូចទឹកអម្រិតត្រូវចាំ»។មិនមែនជារឿងចម្លែកទេព្រោះដូចដឹងស្រាប់ហើយថាលោក ម៉ៃ សុគន្ធ តែងចេញមុខទើសគ្រប់រឿងហើយកន្លងមកទំនាក់ទំនងរបស់លោក និងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ហាក់មិនមានភាពរលូននោះទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post